ប្រវត្តិ​គ្រូ​សញ្ជាតិ​អង់គ្លេស លោក Gérard Jones មុន​ពេល​​ចូល​ដឹក​នាំ​ក្លិប​ វិសាខា

ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការ អំពីការយកបានគ្រូបង្វឹកថ្មីម្នាក់ គឺលោក Gérard Jones ដើម្បីត្រៀមក្នុងការប្រកួតប្រជែងនៅរដូវកាល ២០២៥-២០២៦ ខាងមុខ។ The post ប្រវត្តិ​គ្រូ​សញ្ជាតិ​អង់គ្លេស លោក Gérard Jones មុន​ពេល​​ចូល​ដឹក​នាំ​ក្លិប​ វិសាខា appeared first on Kampuchea Thmey Daily.

ប្រវត្តិ​គ្រូ​សញ្ជាតិ​អង់គ្លេស លោក Gérard Jones មុន​ពេល​​ចូល​ដឹក​នាំ​ក្លិប​ វិសាខា

ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការ អំពីការយកបានគ្រូបង្វឹកថ្មីម្នាក់ គឺលោក Gérard Jones ដើម្បីត្រៀមក្នុងការប្រកួតប្រជែងនៅរដូវកាល ២០២៥-២០២៦ ខាងមុខ។

លោក Gérard Jones

នាព្រឹកថ្ងៃ អង្គារ៍ ទី ២៧ ខែ ឧសភា នេះ ក្លិបវិសាខា បានប្រកាសថា ពួកគេបានចុះកុងត្រាយកបានលោក Gérard Jones មកកាន់តំណែងជាគ្រូបង្វឹកថ្មីជំនួសលោក Jurgis Kalns ដែលបានចាកចេញពីតំណែងកាលពីដើមឆ្នាំ ២០២៥ សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មី ២០២៥-២០២៦។

លោក Gérard Jones ត្រូវបានគេចាត់ទុកជាគ្រូបាល់ទាត់ ដែលមានបទពិសោធជោគជាំម្នាក់ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។ បុរសសញ្ជាតិ អង់គ្លេស កាន់អាជ្ញាបណ្ណកម្រិត UEFA A រូបនេះ ធ្លាប់មានបទពិសោធ​ជាច្រើនជាមួយការគ្រប់គ្រង និងដឹកនាំក្រុមបាល់ទាត់ ប៉ុន្តែភាគច្រើន លោកបានធ្វើការជាមួយនឹងក្រុមកម្រិតយុវជន។

លោក Gérard Jones

បុរសសញ្ជាតិ អង់គ្លេស វ័យ ៣៥ ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពដំបូងជានាយកនៃក្រុមគ្រូបង្វឹក នៅសាលាបាល់ទាត់របស់ Arsenal ក្នុងឆ្នាំ ២០១០ ដល់ ២០១១។ បន្ទាប់មក លោកធ្លាប់បានធ្វើការងារជាច្រើនទៀតជាមួយនឹងបាល់ទាត់ ដូចជា គ្រូយុវជនរបស់ក្រុម Rochdale, អ្នកចាត់ការរបស់ក្រុម Eccleshill United, ជំនួយការគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ ឆ្នាំរបស់ Bradford City។

បន្តមកទៀត លោកបានធ្វើជា គ្រូបង្គោលរបស់ក្រុមយុវជន RIASA, គ្រូបង្គោលរបស់ក្រុម Bristol Rovers, គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសហព័ន្ធបាល់ទាត់របស់ប្រទេស ម៉ារ៉ុក, គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសហព័ន្ធបាល់ទាត់ អាមេរិក និងចុងក្រោយ មុនមកចូលរួមជាមួយ វិសាខា លោកបានធ្វើជានាយកនៃក្រុមគ្រូបង្វឹករបស់ក្រុម Sporting Kansas City នៅ អាមេរិក៕

លោក Gérard Jones

អត្ថបទ៖ សេម កុសល

The post ប្រវត្តិ​គ្រូ​សញ្ជាតិ​អង់គ្លេស លោក Gérard Jones មុន​ពេល​​ចូល​ដឹក​នាំ​ក្លិប​ វិសាខា appeared first on Kampuchea Thmey Daily.