អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ The post អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

អ្នកនាំពាក្យកងទ័ពជើងគោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។

សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃច័ន្ទនេះដោយចោទប្រកាន់ថាកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំបានចូលទៅក្នុងទឹកដីរបស់ថៃក្នុងខេត្តសូរិន ហើយបានច្រៀងបទនគររាជ ធ្វើឱ្យមានការប្រឈមគ្នាដោយអាវុធជាមួយទ័ពថៃ។ ទោះជាយ៉ាងណាបន្ទាប់ពីការសម្របសម្រួលទ័ពកម្ពុជាបានដកចេញទៅទីតាំងដើមវិញ។

លោក ម៉ៅ ផល្លា ប្រាប់កម្ពុជាថ្មីថាស្ថានភាពព្រំដែនកម្ពុជា-ថៃមានភាពស្ងប់ស្ងាត់ល្អ គ្មានការប្រឈមមុខគ្នាដូចការលើកឡើងរបស់សារព័ត៌មានថៃនេះនោះទេ។

លោកថា៖ «ខ្ញុំទើបមកពីភូមិភាគ៤ដែរអត់មានរឿងអីទេ! [..] ទៅជឿអីពួកថៃគេកំពុងឆ្កឹះឆ្កៀលរឿងហ្នឹង(ព្រំដែន)ទេ»។

ប្រាសាទ​តា​មាន់ធំ ស្ថិតនៅ​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ជិត​បង្គោល​ព្រំដែនលេខ​២៣ ដែល​បានធ្វើឡើង​ដោយ​បារាំង​-សៀម ឆ្នាំ​១៩០៤-១៩០៧។ យោង​​តាម​សន្ធិសញ្ញា​ និង​អនុសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤-១៩០៨ ប្រជុំ​ប្រាសាទ​តាមាន់​តូច​ ប្រាសា​ទ​តា​មាន់ធំ​ខ្មែរ ស្ថិត​នៅ​ក្នុង​​អធិបតេយ្យ​ភាព​របស់​កម្ពុជា។ ទោះជាយ៉ាងណាក្រោយជម្លោះព្រំដែនរឿងប្រាសាទព្រះវិហារឆ្នាំ២០០៨ ប្រទេសកម្ពុជានិងថៃបានពង្រាយទ័ពរៀងខ្លួននៅតំបន់ទាំងនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ appeared first on Kampuchea Thmey Daily.