វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

យ៉ាងណា វិលមកកាន់ទឹកដីកំណើតក្នុងរូបភាពប្រើជំនួយឈើច្រត់ បែរធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបាម្ភសុខភាពរបស់លោក... The post វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស appeared first on Kampuchea Thmey Daily.

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

កាលពីថ្ងៃទី ១០ ខែកុម្ភៈ តារាសម្ដែងកូរ៉េលោក Lee Jun Ho បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Gimpo ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីរបស់អ្នកគាំទ្រ Midnight Sun នៅប្រទេសជប៉ុន។ យ៉ាងណា វិលមកកាន់ទឹកដីកំណើតក្នុងរូបភាពប្រើជំនួយឈើច្រត់ បែរធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបាម្ភសុខភាពរបស់លោកកាន់តែខ្លាំង។

តួឯកប្រុសក្នុងរឿង «King the Land ឬ​ CEO រូបសង្ហា ប៉ះកញ្ញារួសរាយ»​ ត្រូវបានគេប្រទះឃើញម្តងទៀត​ ដែលកំពុងធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាន ដោយស្លៀកពាក់អាវយឺតពណ៌លឿង ខោពណ៌ខ្មៅ និងអាវក្រៅខ្មៅ ព្រមទាំងពាក់មួកនិងរបាំងមុខ។ ទោះបីជាមានការគាំទ្រ និងការលើកទឹកចិត្តច្រើនលើសលប់ពីអ្នកគាំទ្រក៏ដោយ ក៏ Junho ហាក់ដូចជាអស់កម្លាំងខ្លាំង ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីស្ថានភាពរបស់គាត់។

ទោះបីជាមានរបួសពេញខ្លួនក៏ដោយ Lee Jun Ho គ្រោងនឹងបន្តដំណើរទេសចរណ៍របស់អ្នកគាំទ្រជាសាកលរបស់គាត់ ដែលបានចាប់ផ្តើមកាលពីខែមុននៅ Inspire Arena ក្នុងទីក្រុង Incheon ។ គាត់​មាន​គម្រោង​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង​នានា​រួម​មាន តូក្យូ តៃប៉ិ និង​សៅប៉ូឡូ។

មិនតែប៉ុណ្ណោះ Jun Ho នឹងត្រលប់មកចាក់បញ្ចាំងនៅក្នុងរឿងភាគដើមរបស់ Netflix នាពេលខាងមុខ «Cashero» ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំនេះ។ រឿងនេះបន្តពីមន្ត្រីរាជការសាមញ្ញម្នាក់ឈ្មោះ Kang Sang Woong ដែលទទួលបានមហាអំណាចដោយផ្អែកលើចំនួនសាច់ប្រាក់ដែលគាត់មាន ដោយប្រើប្រាស់ប្រាក់ខែរបស់គាត់ ដើម្បីសង្គ្រោះពិភពលោកដ៏អាក្រក់នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រួសៗពី Wang Hongyi តារាចិនលេចមុខថតកុនលើទឹកដី សៀមរាប

The post វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស appeared first on Kampuchea Thmey Daily.