វៀតណាមហាមទេសចរពាក់មួកមួយប្រភេទ ចូលទឹកដី ខណៈឈុតក្នុងរឿង «Squid Game» រងចម្រូងចម្រាស

ទីភ្នាក់ងារទេសចរណ៍វៀតណាម កាលពីថ្ងៃទី២២ កុម្ភៈ បានព្រមានអ្នកទេសចរកុំឲ្យពាក់មួកដែលមានស្លាកថា ... The post វៀតណាមហាមទេសចរពាក់មួកមួយប្រភេទ ចូលទឹកដី ខណៈឈុតក្នុងរឿង «Squid Game» រងចម្រូងចម្រាស appeared first on Kampuchea Thmey Daily.

វៀតណាមហាមទេសចរពាក់មួកមួយប្រភេទ ចូលទឹកដី ខណៈឈុតក្នុងរឿង «Squid Game» រងចម្រូងចម្រាស

ទីភ្នាក់ងារទេសចរណ៍វៀតណាម កាលពីថ្ងៃទី២២ កុម្ភៈ បានព្រមានអ្នកទេសចរកុំឲ្យពាក់មួកដែលមានស្លាកថា «មួកអតីតយុទ្ធជន សង្រ្គាមវៀតណាម» នៅពេលធ្វើដំណើរទៅកាន់ប្រទេសខ្លួន ដោយលើកឡើងពីករណីនៃការបដិសេធការចូលនិងចម្រូងចម្រាស។

ទីភ្នាក់ងារ  DC Inside បានរាយការណ៍ថា អ្នកធ្វើដំណើរថ្មីៗនេះ បានពាក់មួកអតីតយុទ្ធជនសង្គ្រាមវៀតណាម ត្រូវបដិសេធមិនឲ្យចូលអាកាសយានដ្ឋាន។ អ្នកទេសចរមួយក្រុមដែលពាក់មួកក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣ពាន់ ដុល្លារ (ប្រហែល ៤,៣ លានវ៉ុន) បន្ទាប់ពីអាជ្ញាធរហាមឃាត់ភ្លាមៗ ។ ទីភ្នាក់ងារបានព្រមានបន្ថែមទៀតថា ការពាក់មួកនៅតាមដងផ្លូវ ក៏អាចនាំឲ្យមានជម្លោះជាមួយអ្នកស្រុកថែមទៀត។

ទីភ្នាក់ងារដដែល បានរួមបញ្ចូលរូបថតនៃមួកដែលមានឃ្លា «Vietnam War Hero Korea» ជាឧទាហរណ៍។ មួកជាធម្មតាត្រូវបានពាក់ដោយអតីតយុទ្ធជនវ័យចំណាស់ ដែលបម្រើក្នុងសង្គ្រាមវៀតណាម ហើយត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ការរួមចំណែករបស់ទាហានកូរ៉េ។ នៅ​កូរ៉េ​ខាង​ត្បូង មាន​អង្គការ​ដូច​ជា​សមាគម​អតីត​យុទ្ធជន​ពិការ​កូរ៉េ​ដោយ​ភ្នាក់ងារ​ពណ៌​ទឹក​ក្រូច​ក្នុង​សង្គ្រាម​វៀតណាម និង​សមាគម​អតីត​យុទ្ធជន​វៀតណាម​កូរ៉េ​ សម្រាប់​អ្នក​ដែល​បម្រើ​ក្នុង​សង្រ្គាម។

ជាទូទៅគេហៅថា សង្រ្គាមវៀតណាមនៅក្នុងប្រទេសកូរ៉េ ជម្លោះនេះបានអូសបន្លាយរយៈពេល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដោយបានធ្វើឲ្យរដ្ឋាភិបាលវៀតណាមខាងជើងកុម្មុយនិស្តប្រឆាំងនឹងកងកម្លាំងវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូងបានដាក់ពង្រាយទាហានចំនួន ៣២០,០០០នាក់ ដើម្បីគាំទ្រវៀតណាមខាងត្បូង។ សង្គ្រាមបានបញ្ចប់ដោយជ័យជំនះរបស់វៀតណាមខាងជើង ដែលនាំទៅដល់ការបង្រួបបង្រួមប្រទេសវៀតណាម ក្រោមរបបសាធារណរដ្ឋសង្គមនិយម។ ក្រោយមក អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ប្រៀបធៀប​ការ​ពាក់​មួក​នៅ​ប្រទេស​វៀតណាម​ទៅ​នឹង ជនជាតិ​ជប៉ុន​ម្នាក់​កាន់​ទង់ជាតិ Rising Sun ពេល​ទៅ​លេង​ Dokdo។

មិនតែប៉ុណ្ណោះ​ ភាពចម្រូងចម្រាសទាក់ទងនឹងសង្រ្គាមវៀតណាម ក៏បានលេចចេញនៅក្នុងរដូវកាលទីពីរនៃស៊េរីរឿង «Squid Game» របស់ Netflix ដែលបានចេញផ្សាយកាលពីខែធ្នូ។ នៅក្នុងឈុតមួយ Kang Dae-ho (សម្តែងដោយ Kang Ha-neul) លើកឡើងថា ឪពុករបស់គាត់ជាអតីតយុទ្ធជនសង្គ្រាមវៀតណាម ដែលអ្នកចូលរួមម្នាក់ទៀតគឺ Park Jung-bae (សម្តែងដោយ Lee Seo-hwan) ឆ្លើយតបថា ប៉ារបស់អ្នកមើលទៅអស្ចារ្យ​ណាស់។ ឈុត​នោះ​បាន​ទាញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​វៀតណាម ដោយ​មាន​អ្នក​ទស្សនា​ជា​ច្រើន​បាន​អំពាវនាវឲ្យធ្វើ​ពហិការ​រឿង​ភាគមួយនេះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​កាសែត​ម្នាក់​ថា ពាក្យ​ចចាម​អារ៉ាម​ដែល​ Kim Sae Ron ធ្វើការក្រៅម៉ោងទាញក្ដីអាណិត មិនមែនការពិតឡើយ

The post វៀតណាមហាមទេសចរពាក់មួកមួយប្រភេទ ចូលទឹកដី ខណៈឈុតក្នុងរឿង «Squid Game» រងចម្រូងចម្រាស appeared first on Kampuchea Thmey Daily.