លោក ប៉ែន ធឿន ៖ បញ្ហាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់

បញ្ហាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ ជាបញ្ហាចម្បងដែលរដ្ឋបាលខណ្ឌ៧មករា បានដាក់ចេញ និងត្រូវយកចិត្តទុកដាក់ The post លោក ប៉ែន ធឿន ៖ បញ្ហាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.

លោក ប៉ែន ធឿន ៖ បញ្ហាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់

ភ្នំពេញ ៖ បញ្ហាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ ជាបញ្ហាចម្បងដែលរដ្ឋបាលខណ្ឌ៧មករា បានដាក់ចេញ និងត្រូវយកចិត្តទុកដាក់ ជាពិសេសដោយមានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលសណ្ដាប់ធ្នាប់បរិស្ថានអនាម័យជាពិសេសកន្លែងប្រជាពលរដ្ឋមកលេងកម្សាន្ត។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥  ដោយមានការណែនាំពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឱ្យមន្ត្រីការិយាល័យសាធារណៈការ អនាម័យ បរិស្ថាន ដឹកនាំកម្មករក្រុមហ៊ុន MIZUDA និងភ្នាក់ងារអនាម័យ សង្កាត់មិត្តភាព បាញ់លាងសម្អាតទីធ្លាសួនច្បារមិត្តភាព ធុងសំរាម ដើម្បីបំបាត់ក្លិនឆ្អះឆ្អាប និងរក្សារបរិស្ថានអនាម័យឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ មកលេងកម្សាន្ត ហាត់ប្រាណជាដើម។ 

លោក ប៉ែន ធឿន ប្រធានការិយាល័យ បរិស្ថានអនាម័យនៃខណ្ឌមករា បានលើកឡើងថា នៅសួនមិត្តភាពគឺជាសួនមួយនៅក្នុងមូលដ្ឋានខណ្ឌ៧មករាដែលមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក៏ដូចជាហាត់ប្រាណជាច្រើនកុះករជារៀងរាល់ថ្ងៃ។ ដូច្នេះបញ្ហាសណ្ដាប់ធ្នាប់បរិស្ថានាម័យនេះជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ កម្លាំងអាជ្ញាធរខណ្ឌ៧មករា ដោយមានការណែនាំពីលោកអភិបាលខណ្ឌបានឱ្យមន្ត្រីចុះបាញ់ទឹកលាងសំអាតដើម្បីរក្សាបរិស្ថានអនាម័យឱ្យល្អប្រសើរ ជាប់ជាប្រចាំ។

ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ ផាត់ ស្រីកា បានលើកឡើងថា ភាគច្រើនរៀងរាល់ល្ងាចឬ ថ្ងៃសៅអាទិត្យ តែងតែនាំកូនៗមកលេងកម្សាន្ត នៅសួនមិត្តភាព ព្រោះនៅសួននេះ មានសម្ភារៈសម្រាប់ហាត់ប្រាណ សម្រាប់មនុស្សចាស់ប្រុសស្រី និងក្មេងៗរត់លេងបានផងដែរ។

ដោយឡែកចំពោះបញ្ហាអនាម័យ បរិស្ថានសង្កេតឃើញល្អប្រសើរ ដោយមានធុងសំរាមដាក់នៅសួន សម្រាប់ឱ្យពលរដ្ឋ យកសំរាមទៅទុកដាក់បាន និងមានទឹកអនាម័យផងដែរ សម្រាប់ឱ្យពលរដ្ឋអ្នកមកលេងកម្សាន្ត អាចប្រើប្រាស់បាន។

ជាចុងក្រោយអាជ្ញាធរក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្ត និងហាត់ប្រាណនៅសួនមិត្តភាពចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា ដើម្បីឱ្យសួនមិត្តភាពមាន បរិស្ថាបអនាម័យល្អ៕

អត្ថបទ ៖ សុភា

The post លោក ប៉ែន ធឿន ៖ បញ្ហាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.