អភិបាលខេត្តឧត្តរមានជ័យ ៖ តំបន់ប្រាសាទតាមាន់ មានសភាពការណ៍ ប្រក្រតីជាធម្មតា
ឧត្តរមានជ័យ ៖ ក្នុងឱកាសធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានជួបផ្ទាល់ជាមួយមេទ័ពខ្មែរ និងមេទ័ពថៃ ឈរជើងនៅទីនោះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ដល់មេទ័ពខ្មែរ និងថៃ រក្សាទំនាក់ទំនងល្អជាមួយគ្នា។ នាឱកានោះដែរ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ លោកអភិបាលខេត្ត ក៏បានប្រគល់អំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគបរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ផងដែរ៕

ឧត្តរមានជ័យ ៖ ក្នុងឱកាសធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានជួបផ្ទាល់ជាមួយមេទ័ពខ្មែរ និងមេទ័ពថៃ ឈរជើងនៅទីនោះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។


នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ដល់មេទ័ពខ្មែរ និងថៃ រក្សាទំនាក់ទំនងល្អជាមួយគ្នា។
នាឱកានោះដែរ លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានប្រគល់អំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគបរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ផងដែរ៕

