លោក ត្រាំ ចាត់ទុកថាលោក ហ្សេឡិនស្គី មិនសំខាន់នៅក្នុងកិច្ចចរចាសន្តិភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាថាវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងកិច្ចចរចាសន្តិភាពថា “មិនសំខាន់ខ្លាំងនោះទេ” ។ នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី The Brian Kilmeade របស់វិទ្យុ Fox News កាលពីថ្ងៃសុក្រ លោក ត្រាំ បានរិះគន់ការដោះស្រាយសង្រ្គាមរបស់លោក ហ្សេឡិនស្គី ។ ខ្ញុំបានមើលបុរសម្នាក់នេះអស់ជាច្រើនឆ្នាំមកហើយ ខណៈទីក្រុងរបស់លោក ត្រូវបានបំផ្លាញ ខណៈប្រជាជនរបស់លោក ត្រូវបានគេសម្លាប់ ខណៈទាហានត្រូវបានបំផ្លាញ។ លោក ត្រាំ បានបន្តចោទប្រកាន់លោក ហ្សេឡិនស្គី ថាខ្វះអានុភាពក្នុងការចរចា។ លោក ត្រាំ បានលើកឡើងថា “គាត់មិនមានកាតនោះទេ” មានន័យថា មិនសំខាន់សម្រាប់ការចរចានោះទេ។ ប្រធានាធិបតីអាមេរិកបាននិយាយថា ការចូលរួមរបស់លោក ហ្សេឡិនស្គី ក្នុងកិច្ចពិភាក្សាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មិនបាននាំឱ្យមានការរីកចំរើនខ្លាំងណាមួយឡើយ។ លោក ត្រាំ បានលើកឡើងថា “បានជួបប្រជុំអស់រយៈពេលបីឆ្នាំ ហើយមិនបានសម្រេចអ្វីនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ខណៈពេលដែលទទួលស្គាល់ការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន លោក […]

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាថាវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងកិច្ចចរចាសន្តិភាពថា “មិនសំខាន់ខ្លាំងនោះទេ” ។
នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី The Brian Kilmeade របស់វិទ្យុ Fox News កាលពីថ្ងៃសុក្រ លោក ត្រាំ បានរិះគន់ការដោះស្រាយសង្រ្គាមរបស់លោក ហ្សេឡិនស្គី ។ ខ្ញុំបានមើលបុរសម្នាក់នេះអស់ជាច្រើនឆ្នាំមកហើយ ខណៈទីក្រុងរបស់លោក ត្រូវបានបំផ្លាញ ខណៈប្រជាជនរបស់លោក ត្រូវបានគេសម្លាប់ ខណៈទាហានត្រូវបានបំផ្លាញ។
លោក ត្រាំ បានបន្តចោទប្រកាន់លោក ហ្សេឡិនស្គី ថាខ្វះអានុភាពក្នុងការចរចា។ លោក ត្រាំ បានលើកឡើងថា “គាត់មិនមានកាតនោះទេ” មានន័យថា មិនសំខាន់សម្រាប់ការចរចានោះទេ។
ប្រធានាធិបតីអាមេរិកបាននិយាយថា ការចូលរួមរបស់លោក ហ្សេឡិនស្គី ក្នុងកិច្ចពិភាក្សាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មិនបាននាំឱ្យមានការរីកចំរើនខ្លាំងណាមួយឡើយ។
លោក ត្រាំ បានលើកឡើងថា “បានជួបប្រជុំអស់រយៈពេលបីឆ្នាំ ហើយមិនបានសម្រេចអ្វីនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ខណៈពេលដែលទទួលស្គាល់ការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន លោក Trump បានអះអាងថា ការចូលរួមរបស់លោក ហ្សេឡិនស្គី ក្នុងកិច្ចចរចាសន្តិភាពបានធ្វើឱ្យមានការពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀង។ “លោកពិបាកធ្វើកិច្ចព្រមព្រៀង ប៉ុន្តែមើលអ្វីដែលបានកើតឡើងចំពោះប្រទេសរបស់លោក វាត្រូវបានកម្ទេចចោល”៕
ប្រែសម្រួល ឈូក បូរ៉ា