កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

ជន​ដៃដល់ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួន​ដល់​ខេត្ត​ព្រះសីហនុ​ក្រោយពេលធ្វើសកម្មភាពច្របាច់ករសម្លាប់សង្សាររបស់ខ្លួន The post កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង appeared first on Kampuchea Thmey Daily.

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

ភ្នំពេញ ៖ ជន​ដៃដល់ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួន​ដល់​ខេត្ត​ព្រះសីហនុ​ក្រោយពេលធ្វើសកម្មភាពច្របាច់ករសម្លាប់សង្សាររបស់ខ្លួននៅក្នុងបន្ទប់ជួល។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទ១២ ខែកម្ភៈ ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល បានបើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។

គួរ​រំលឹក​ផង​ដែរ​ថា មាន​ករណី​ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង១:៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជាអំពើឃាតកម្ម។ ដោយ​ស្រ្តីកម្មកររោងចក្រម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ឃាតកប្រើខ្សែរឹតករសម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែល​សាកសព​មាន​សភាព​ហើមស្អុយ​ទៅ​ហើយ។ ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទ៖ ម៉េង

The post កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង appeared first on Kampuchea Thmey Daily.