បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស​១១នាក់

ហេតុការណ៍បំផ្ទុះគ្រាប់បែកតាមដងផ្លូវលើរថយន្តដឹកកម្មករជីករ៉ែធ្យូងថ្មនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្សយ៉ាងហោចណាស់១១ នាក់ ... The post បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស​១១នាក់ appeared first on Kampuchea Thmey Daily.

បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស​១១នាក់

ហេតុការណ៍បំផ្ទុះគ្រាប់បែកតាមដងផ្លូវលើរថយន្តដឹកកម្មករជីករ៉ែធ្យូងថ្មនៅភាគនិរតីប្រទេសប៉ាគីស្ថាន​បាន​សម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP​នៅថ្ងៃទី១៥ខែកុម្ភៈ។

(រូបភាព៖ AP)

ការវាយប្រហារនេះបានកើតឡើងនៅ Harnai ស្រុកមួយក្នុងខេត្ត Balochistan។ ប៉ូលិស​បាន​ដឹក​អ្នក​ស្លាប់ និង​អ្នក​របួស​ទៅ​មន្ទីរពេទ្យ ដោយក្រុម​គ្រូពេទ្យ​បាន​ទទួល​សាកសព៩នាក់ ហើយ​ពីរ​នាក់​ទៀត​ដែល​រង​របួស​ធ្ងន់ធ្ងរ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ និង​មនុស្ស​ពីរ​នាក់​ទៀតកំពុងស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ។

អាជ្ញាធរ បាននិយាយថា ជនរងគ្រោះមកពីជ្រលងភ្នំ Swat ភាគពាយ័ព្យរបស់ប្រទេស និងតំបន់ផ្សេងទៀតនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលមានការកើនឡើងនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ូលិសកំពុងធ្វើការស៉ើបអង្គេតរកអ្នកដែលនៅពីក្រោយហេតុការណ៍នេះ។

(រូបភាព៖ AP)

រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi និងអាជ្ញាធរខេត្ត បានថ្កោលទោស​ចំពោះ​ការវាយប្រហារនេះ ហើយ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលិសតាមដាន និងចាប់ខ្លួនអ្នកដែលរៀបចំការវាយប្រហារ និងសម្លាប់កម្មករស្លូតត្រង់បែបនេះ។ ទោះបីជាគ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ដោយ ក៏ការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមផ្តាច់ខ្លួនរបស់កងទ័ពរំដោះ Baloch ដែលរដ្ឋាភិបាលធ្លាប់បានចោទប្រកាន់ចំពោះការវាយប្រហារបែបនេះពីមុនទៅលើ​កម្មករ។

គួរបញ្ជាក់​ថា ខេត្ត Balochistan ដែលសម្បូរទៅដោយប្រេង និងសារធាតុរ៉ែ មានការបះបោរដ៏យូរអង្វែង ជាមួយនឹងក្រុមបំបែកខ្លួនជាច្រើន បានធ្វើការវាយប្រហារ សំដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលក្នុងការស្វែងរកឯករាជ្យភាពរបស់ពួកគេ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស​១១នាក់ appeared first on Kampuchea Thmey Daily.