អ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣ នាក់ក្នុងការផ្លាស់ប្តូរចុងក្រោយជាមួយក្រុមហាម៉ាស់
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣នាក់កាលពីថ្ងៃសៅរ៍នៅក្នុងការដោះដូរអ្នកទោសជាចំណាប់ខ្មាំងលើកទី៤ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស់ នេះបើយោងតាមប្រភពប៉ាឡេស្ទីន។ លោក Abdullah Zaghari ប្រធានក្លឹបអ្នកទោសប៉ាឡេស្ទីនបានប្រាប់កាសែតស៊ីនហួថាអាជ្ញាធរអ៊ីស្រាអែល បានប្រគល់អ្នកទោសដែលត្រូវបានដោះលែងទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។ ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងនោះ ១៥០នាក់មកពីតំបន់ហ្គាហ្សា, ៣២នាក់មកពីតំបន់ West Bank និងម្នាក់ទៀតដែលមានសញ្ជាតិអេហ្ស៊ីប នឹងត្រូវត្រលប់ទៅអេហ្ស៊ីបវិញ។ លោក Zaghari បានបន្ថែមថា អ្នកទោសមកពីតំបន់ West Bank ត្រូវបានដោះលែងពីពន្ធនាគារ Ofer ក្បែរទីក្រុងរ៉ាម៉ាឡា ខណៈដែលអ្នកទោសមកពីតំបន់ហ្គាហ្សា ដែលត្រូវបានដោះលែងពីពន្ធនាគារ Ketziot នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល នឹងត្រូវដឹកជញ្ជូនទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា តាមរយៈច្រក Kerem Shalom ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ សាក្សីក្នុងតំបន់បានរាយការណ៍ថា រថយន្តក្រុងដឹកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែល បានមកដល់ទីក្រុងខាន់យូនីស ភាគខាងត្បូងនៃតំបន់ហ្គាហ្សារួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្ន

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣នាក់កាលពីថ្ងៃសៅរ៍នៅក្នុងការដោះដូរអ្នកទោសជាចំណាប់ខ្មាំងលើកទី៤ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស់ នេះបើយោងតាមប្រភពប៉ាឡេស្ទីន។
លោក Abdullah Zaghari ប្រធានក្លឹបអ្នកទោសប៉ាឡេស្ទីនបានប្រាប់កាសែតស៊ីនហួថាអាជ្ញាធរអ៊ីស្រាអែល បានប្រគល់អ្នកទោសដែលត្រូវបានដោះលែងទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។
ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងនោះ ១៥០នាក់មកពីតំបន់ហ្គាហ្សា, ៣២នាក់មកពីតំបន់ West Bank និងម្នាក់ទៀតដែលមានសញ្ជាតិអេហ្ស៊ីប នឹងត្រូវត្រលប់ទៅអេហ្ស៊ីបវិញ។
លោក Zaghari បានបន្ថែមថា អ្នកទោសមកពីតំបន់ West Bank ត្រូវបានដោះលែងពីពន្ធនាគារ Ofer ក្បែរទីក្រុងរ៉ាម៉ាឡា ខណៈដែលអ្នកទោសមកពីតំបន់ហ្គាហ្សា ដែលត្រូវបានដោះលែងពីពន្ធនាគារ Ketziot នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល នឹងត្រូវដឹកជញ្ជូនទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា តាមរយៈច្រក Kerem Shalom ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
សាក្សីក្នុងតំបន់បានរាយការណ៍ថា រថយន្តក្រុងដឹកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែល បានមកដល់ទីក្រុងខាន់យូនីស ភាគខាងត្បូងនៃតំបន់ហ្គាហ្សារួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គណៈកម្មការកិច្ចការអ្នកទោសរបស់អង្គការរំដោះប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកទោសទាំង ១៨៣នាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ អ្នកទោស ៧នាក់នឹងត្រូវនិរទេសដោយមិនបានបញ្ជាក់ពីប្រទេសណា ដែលនឹងទទួលបានពួកគេនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា