១ខែ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជិត ៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៨លានដុល្លារ
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩ ០៨៦ តោន គិតជាទឹកប្រាក់បានចំនួន ៤៨.០៣លានដុល្លារ សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥»។ ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន ៩ ៤១៣ តោន គិតជាទឹកប្រាក់ចំនួន ៧.៣១ […]

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៥៩ ០៨៦ តោន គិតជាទឹកប្រាក់បានចំនួន ៤៨.០៣លានដុល្លារ សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥»។
ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន ៩ ៤១៣ តោន គិតជាទឹកប្រាក់ចំនួន ៧.៣១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១៣៩.៣៨ លានដុល្លារសហរដ្ឋអាមេរិក ៕