​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីល​​សំដៅ​​​បំផ្លាញ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​នានានៅ​តំបន់​កំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន The post ​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​ appeared first on Kampuchea Thmey Daily.

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

សេចក្តី​រាយការណ៍​​​​ជាច្រើន​​នៅថ្ងៃទី​​១ខែ​កុម្ភៈ​នេះ ​ឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីល​​សំដៅ​​​បំផ្លាញ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​នានានៅ​កណ្តាលកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

អគារ​ប្រណីត​នៅតំបន់​ Odesa ដែលការពារ​ដោយ​យូណេស្កូ រងការបំផ្លាញ។ Zelensky

​​ការបាញ់​ផ្លោង​នោះ ​បានបំផ្លាញអគារប្រវត្តិសាស្ត្រ​ដែល​សម្បតិ្ត​បេតកភ័ណ្ឌ​​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ និងបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស។ នេះ​យោង​សេចក្តីរាយការណ៍​របស់​ Reuters ​ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS វិញ បាន​ឲ្យដឹងថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​​រុស្ស៊ី​ បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​​ចំនួន​១០៨ និង​​​ការ​ផ្លោង​របស់​​​​ប្រព័ន្ធមីស៊ីល​ HIMARS ​របស់​សហរដ្ឋ​អាមេរិក​​ចំនួន​១០​​​ក្នុងរយៈពេល​២៤​ម៉ោង​​។

តាមប្រព័ន្ធបណ្តាញសង្គម​ X ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ វ៉ុលឌីមៀ​រ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថា ការវាយប្រហារនេះគឺជា «ការវាយប្រហារដោយចេតនា»​ ដែលបានគូសបញ្ជាក់ម្តងទៀតនូវតម្រូវការក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយថា អ្នកការទូតន័រវេសបានស្ថិតក្នុងចំណោមអ្នកដែលស្ថិតនៅក្នុងចំណុចកណ្តាលនៃការ​វាយប្រហារ​របស់​រុស្ស៊ី​​ នៅក្នុងទីតាំង​ប្រវត្តិសាស្ត្រ។

អភិបាលខេត្ត​ Odesa លោក Oleh Kiper បាននិយាយថា មនុស្សប្រាំពីរនាក់បានរងរបួស ហើយក្រុមសង្គ្រោះបន្ទាន់នៅតែស្ថិតនៅកន្លែងកើតហេតុ។

តាម​ការ​​ចុះ​ផ្សាយ​​របស់​រ៉យទ័រដោយ​បង្ហាញ​ពី​រូបភាពតាមអ៊ីនធឺណែត បង្ហោះដោយលោក​​​ Kiper និងដោយអភិបាលក្រុង Odesa លោក Hennady Trukhanov បង្ហាញពីកន្លែងទទួលភ្ញៀវ និងផ្នែកផ្សេងទៀតនៃសណ្ឋាគារ Bristol ដែលជាកន្លែង​ប្រណីតដែលត្រូវបានសាងសង់នៅចុងសតវត្សទី១៩ ត្រូវ​បាន​កម្ទេច​​​​និង​រាយប៉ាយ​ដោយ​កម្ទេចថ្ម​​ល្អិត​ៗ​។

សាលប្រគុំតន្ត្រី Odesa Philharmonic ទល់មុខសណ្ឋាគារបានរងការខូចខាត ដោយសារបង្អួចជាច្រើនត្រូវបាន​កម្ទេច៕

ដោយ រ៉ាន់ រើយ​

The post ​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​ appeared first on Kampuchea Thmey Daily.