ផែនការ​ការពារ​មីស៊ីលរបស់​អាមេរិក នឹង​មិន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ ជាមួយ​ក្រុង​មូស្គូ​នោះទេ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន លើការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មី នឹងមិនជួយកាត់បន្ថយភាពតានតឹងជាមួយទីក្រុងមូស្គូនោះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទ ស្តីពីការបង្កើតប្រព័ន្ធការពារមីស៊ីលថ្មី សម្រាប់ប្រទេសនេះ។  ខែលការពារមីស៊ីល Iron Dome នឹងការពារប្រឆាំងនឹងមីស៊ីលផ្លោង ល្បឿនលឿនជាងសំឡេង កាំជ្រួចធ្វើដំណើរកម្រិតខ្ពស់ និងការវាយប្រហារពីលើអាកាសផ្សេងទៀត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះពិតជាបញ្ជាក់សារជាថ្មីអំពីភាពតានតឹងរបស់សហរដ្ឋអាមេរិក ក្នុងការបន្តការធ្វើយោធាលើលំហ ដោយកត់សម្គាល់ថាការសម្រេចចិត្តនេះពាក់ព័ន្ធនឹងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក។ លោកស្រី បានលើកឡើងថា “វាគិតដោយផ្ទាល់នូវការពង្រឹងដ៏សំខាន់នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក និងមធ្យោបាយ សម្រាប់ធ្វើប្រតិបត្តិការប្រយុទ្ធនៅក្នុងលំហ រួមទាំងការអភិវឌ្ឍ និងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់តាមលំហអាកាស”។ លោកស្រី​បាន​បន្ត​ថា “យើង​ចាត់

ផែនការ​ការពារ​មីស៊ីលរបស់​អាមេរិក នឹង​មិន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ ជាមួយ​ក្រុង​មូស្គូ​នោះទេ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការសម្រេចចិត្តចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន លើការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មី នឹងមិនជួយកាត់បន្ថយភាពតានតឹងជាមួយទីក្រុងមូស្គូនោះទេ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃចន្ទ ស្តីពីការបង្កើតប្រព័ន្ធការពារមីស៊ីលថ្មី សម្រាប់ប្រទេសនេះ។  ខែលការពារមីស៊ីល Iron Dome នឹងការពារប្រឆាំងនឹងមីស៊ីលផ្លោង ល្បឿនលឿនជាងសំឡេង កាំជ្រួចធ្វើដំណើរកម្រិតខ្ពស់ និងការវាយប្រហារពីលើអាកាសផ្សេងទៀត។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះពិតជាបញ្ជាក់សារជាថ្មីអំពីភាពតានតឹងរបស់សហរដ្ឋអាមេរិក ក្នុងការបន្តការធ្វើយោធាលើលំហ ដោយកត់សម្គាល់ថាការសម្រេចចិត្តនេះពាក់ព័ន្ធនឹងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក។

លោកស្រី បានលើកឡើងថា “វាគិតដោយផ្ទាល់នូវការពង្រឹងដ៏សំខាន់នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក និងមធ្យោបាយ សម្រាប់ធ្វើប្រតិបត្តិការប្រយុទ្ធនៅក្នុងលំហ រួមទាំងការអភិវឌ្ឍ និងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់តាមលំហអាកាស”។

លោកស្រី​បាន​បន្ត​ថា “យើង​ចាត់​ទុក​ថា​នេះ​ជា​ការ​បញ្ជាក់​មួយ​ទៀត​របស់​សហរដ្ឋ​អាមេរិក ផ្តោត​លើ​ការ​ប្រែក្លាយ​លំហ​ឲ្យ​ទៅ​ជា​សង្វៀន​មួយ សម្រាប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ”៕

ប្រែសម្រួល ឈូក បូរ៉ា