លីគ​កម្ពុជា រក​ឃើញ ៥​ក្រុម​ឡើង​វគ្គ​ Top 6 ខណៈ បឹងកេត និង ដង្កោសែន​ជ័យ ប្រជែង​គ្នា

ការប្រកួត​បាល់ទាត់​ជម្រើស​ជើង​ឯក​ជាតិ​ ខេមបូឌានព្រីមៀរលីគ ​រដូវ​កាល​២០២៤-២៥ ​រក​ឃើញ​៥​ក្រុម​​បាន​​ឡើង​ទៅ​វគ្គ​សន្សំពិន្ទុ​ជុំ​៦​ក្រុម​ចុង​ក្រោយ The post លីគ​កម្ពុជា រក​ឃើញ ៥​ក្រុម​ឡើង​វគ្គ​ Top 6 ខណៈ បឹងកេត និង ដង្កោសែន​ជ័យ ប្រជែង​គ្នា appeared first on Kampuchea Thmey Daily.

លីគ​កម្ពុជា រក​ឃើញ ៥​ក្រុម​ឡើង​វគ្គ​ Top 6 ខណៈ បឹងកេត និង ដង្កោសែន​ជ័យ ប្រជែង​គ្នា

ការ​ប្រកួត​បាល់ទាត់​ជម្រើស​ជើង​ឯក​ជាតិ​ ខេមបូឌានព្រីមៀរលីគ ​រដូវ​កាល​២០២៤-២៥ ​រក​ឃើញ​៥​ក្រុម​​បាន​​ឡើង​ទៅ​វគ្គ​សន្សំពិន្ទុ​ជុំ​៦​ក្រុម​ចុង​ក្រោយ (Top 6) បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​រយៈ​១៩​សប្តាហ៍។

ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោន ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ វិសាខា ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ អង្គរថាយហ្គឺរ និង​ក្រុម​ណាហ្គាវើលដ៍ បាន​ធានា​កៅ​អី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ហើយ។​

ដោយ​ឡែក​១​កៅអី​ទៀត ប្រហែល​ជា​ត្រូវ​កាត់​សេចក្តី​នៅ​សប្តាហ៍​ទី​១៩ ឬ​ទី​២០ រវាង បឹងកេត និង អាយអេសអាយ ដង្កោសែន​ជ័យ។ បឹងកេត ធ្វើ​​ឲ្យ​អស់​ឱកាស​ឡើង​ទៅ​វគ្គ​៦​ក្រុម​ចុងក្រោយ​ជួប​ការ​លំបាក បន្ទាប់​ពី​បាន​ស្មើ​ជា​មួយ ក្រសួង​ការពារ​ជាតិ ដោយ​លទ្ធផល ១-១ ក្នុង​ផ្ទះ​របស់​ខ្លួន​ ដែល​រក​បាន​២៧​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​៨ ស្មើ​៣ និង​ចាញ់​៧។ ចំណែក​អាយ​អេសអាយ ដង្កោសែន​ជ័យ បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ ណាហ្គាវើលដ៍ បាន​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​លេខ​៧។

ចំណែក៤​ក្រុម​ផ្សេង​ទៀត​គឺ ក្រសួង​ការពារ​ជាតិ ឡាយហ្វខេត្ត​ព្រះ​សីហនុ ក្រសួង​មហា​ផ្ទៃ និង គិរីវង់សុខសែន​ជ័យ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​៦​ក្រុម​ចុង​ក្រោយ​ហើយ។

​ពីរ​ប្រកួត​ចុង​ក្រោយ​របស់ បឹងកេត ត្រូវ​ប៉ះ អាយអេសអាយ ដង្កោសែន​ជ័យ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដែល​ប្រៀប​ដូច​ជា​ការ​ប្រកួត​កាត់​សេចក្តី​រវាង​ក្រុម​ទាំង​ពីរ​នេះ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ វិសាខា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។ ចំពោះ​ការ​ប្រកួត​ចុង​ក្រោយ​របស់ អាយ​អេស​អាយ ដង្កោសែន​ជ័យ ប៉ះ​ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

លទ្ធផល​គិត​ត្រឹម​សប្តាហ៍​ទី​១៩

  1. ភ្នំពេញ​ក្រោន មាន​៤៧​ពិន្ទុ (ឈ្នះ​១៥ ស្មើ២ និង​ចាញ់១)
  2. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៤៦​ពិន្ទុ (ឈ្នះ​១៥ ស្មើ១ និង​ចាញ់​២)
  3. វិសាខា មាន​​៤១​ពិន្ទុ (ឈ្នះ១៣ ស្មើ​២ និង​ចាញ់​៤)
  4. អង្គរថាយហ្គឺរ មាន​​៣៣​ពិន្ទុ (ឈ្នះ១០ ស្មើ៣ និង​ចាញ់​៥)
  5. ណាហ្គាវើលដ៍ មាន​៣០​ពិន្ទុ (ឈ្នះ​៩ ស្មើ​៣ និងចាញ់​៦)
  6. បឹងកេត មាន​២៧​ពិន្ទុ (ឈ្នះ​៨ ស្មើ​៣ និង​ចាញ់​៧)
  7. ISI ដង្កោសែន​ជ័យ មាន​២៤​ពិន្ទុ (ឈ្នះ​៧ ស្មើ​៣ និង​ចាញ់​៨)
  8. ក្រសួង​ការពារ​ជាតិ មាន​១៨​ពិន្ទុ (ឈ្នះ​៥ ស្មើ​៣ និង​ចាញ់​១០)
  9. ឡាយហ្វ ខេត្ត​ព្រះ​សីហនុ មាន​១០​ពិន្ទុ (ឈ្នះ​២ ស្មើ​៤ និង​ចាញ់​១២)
  10. ក្រសួង​មហា​ផ្ទៃ មាន​៥​ពិន្ទុ (ឈ្នះ​១ ស្មើ​២ និង​ចាញ់​១៥)
  11. គិរីវង់​សុខ​សែន​ជ័យ មាន​៥​ពិន្ទុ (ឈ្នះ​១ ស្មើ​២ និង​ចាញ់​១៦)

ត្ថបទ៖ វីរបុត្រ

The post លីគ​កម្ពុជា រក​ឃើញ ៥​ក្រុម​ឡើង​វគ្គ​ Top 6 ខណៈ បឹងកេត និង ដង្កោសែន​ជ័យ ប្រជែង​គ្នា appeared first on Kampuchea Thmey Daily.