នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ហ៊ានបង្ហោះលក់កាំភ្លើងជាសាធារណៈនិង ដកហូតកាំភ្លើងបាន៧ដើម
ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើបណ្ដាញសង្គមបង្ហោះលក់កាំភ្លើងជាសាធារណៈ និង The post នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ហ៊ានបង្ហោះលក់កាំភ្លើងជាសាធារណៈនិង ដកហូតកាំភ្លើងបាន៧ដើម appeared first on Kampuchea Thmey Daily.

សៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើបណ្ដាញសង្គមបង្ហោះលក់កាំភ្លើងជាសាធារណៈ និងបានដកហូតកាំភ្លើងចំនួន០៧ដើម។
ប្រតិបត្តិការនេះបានធ្វើឡើង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណី ការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម។
រហូតឈានដល់កំណត់អត្តសញ្ញាណបានត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន បានសហការជាមួយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន០៧ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានាដើម្បីអូសទាញឱ្យគេកម្មង់ទិញ គ្រឿងអាវុធទាំងនោះ ដោយបង្គាប់ឱ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តសៀមរាប៕
អត្ថបទ ៖ សុភា

The post នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ហ៊ានបង្ហោះលក់កាំភ្លើងជាសាធារណៈនិង ដកហូតកាំភ្លើងបាន៧ដើម appeared first on Kampuchea Thmey Daily.