លោក WangYi មានការរំពឹងទុកចំពោះគោលដៅសហប្រតិបត្តិការក្រុមប្រទេសG20

ថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក WangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅក្រុងចូហានណេសប៊ឺក។ លោក WangYi បានលើកឡើងសំណើរបស់ភាគីចិនស្តីពីគោលដៅសហប្រតិបត្តិការ នៅដំណាក់កាលបន្ទាប់នៃក្រុមប្រទេស G20 ដោយផ្សារភ្ជាប់ប្រធានបទនៃកិច្ចប្រជុំកំពូល “សាមគ្គីភាព សមភាព និងចីរភាព”។ ទី១ ពង្រឹងនូវគ្រឹះមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស​ G20 តាមរយៈសាមគ្គីភាព។ ប្រកាន់ខ្ជាប់នូវការស្វែងរកចំណុចឯកភាពនិងរក្សាទុកគំនិតខុសគ្នា ប្រមូលផ្តុំចំណុចឯកភាពនិងដោះស្រាយចំណុចខុសគ្នា មិនធ្វើការបំបែកបំបាក់និងបដិបក្ខ ប្រឆាំងការបដិបក្ខគគ្នាជាក្រុម។ ទី២ ផ្តល់កម្លាំងដល់មាគ៌ាឈានទៅមុខនៃក្រុមប្រទេស G20 តាមរយៈសមភាព។ ប្រកាន់ខ្ជាប់នូវការពិភាក្សារួមគ្នាកសាងរួមគ្នា និងចែករំលែករួមគ្នាចាត់ទុកគ្នាជាដៃគូជាជាងគូសត្រូវ ចាត់ទុកការអភិវឌ្ឍរបស់គ្នាជាកាលានុវត្តភាពជាជាងបញ្ហប្រឈម។ ទី៣ ត្រួសត្រាយអនាគតថ្មីនៃក្រុមប្រទេស G20 តាមរយៈ “ការអភិវឌ្ឍដោយនិរន្តរភាព។ បន្តតម្កល់បញ្ហាពិភាក្សានៃការអភិវឌ្ឍជាអាទិភាពនៃរបៀបវារៈនៃក

លោក WangYi មានការរំពឹងទុកចំពោះគោលដៅសហប្រតិបត្តិការក្រុមប្រទេសG20

ថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក WangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅក្រុងចូហានណេសប៊ឺក។ លោក WangYi បានលើកឡើងសំណើរបស់ភាគីចិនស្តីពីគោលដៅសហប្រតិបត្តិការ នៅដំណាក់កាលបន្ទាប់នៃក្រុមប្រទេស G20 ដោយផ្សារភ្ជាប់ប្រធានបទនៃកិច្ចប្រជុំកំពូល “សាមគ្គីភាព សមភាព និងចីរភាព”។

ទី១ ពង្រឹងនូវគ្រឹះមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេស​ G20 តាមរយៈសាមគ្គីភាព។ ប្រកាន់ខ្ជាប់នូវការស្វែងរកចំណុចឯកភាពនិងរក្សាទុកគំនិតខុសគ្នា ប្រមូលផ្តុំចំណុចឯកភាពនិងដោះស្រាយចំណុចខុសគ្នា មិនធ្វើការបំបែកបំបាក់និងបដិបក្ខ ប្រឆាំងការបដិបក្ខគគ្នាជាក្រុម។

ទី២ ផ្តល់កម្លាំងដល់មាគ៌ាឈានទៅមុខនៃក្រុមប្រទេស G20 តាមរយៈសមភាព។ ប្រកាន់ខ្ជាប់នូវការពិភាក្សារួមគ្នាកសាងរួមគ្នា និងចែករំលែករួមគ្នាចាត់ទុកគ្នាជាដៃគូជាជាងគូសត្រូវ ចាត់ទុកការអភិវឌ្ឍរបស់គ្នាជាកាលានុវត្តភាពជាជាងបញ្ហប្រឈម។

ទី៣ ត្រួសត្រាយអនាគតថ្មីនៃក្រុមប្រទេស G20 តាមរយៈ “ការអភិវឌ្ឍដោយនិរន្តរភាព។ បន្តតម្កល់បញ្ហាពិភាក្សានៃការអភិវឌ្ឍជាអាទិភាពនៃរបៀបវារៈនៃក្រុមប្រទេសG20 ប្រែក្លាយស្មារតីពហុភាគីនិយមទៅជាប្រតិបត្តិការជាក់ស្តែងដល់ការអភិវឌ្ឍ របស់អាហ្វ្រិកតាមរយៈកិច្ចការអភិវឌ្ឍជានិរន្តរភាព។

លោក WangYi បានលើកឡើងថា អាហ្វ្រិកកំពុងឆ្លងកាត់ការភ្ញាក់រលឹកថ្មី។ ប្រទេសចិនកំពុងរួមជាមួយដៃគូអាហ្វ្រិក ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវ “សកម្មភាពជាដៃគូធំៗទាំង១០” ប្រកបដោយទំនើបកម្ម រីករាយបន្តផ្តល់កម្លាំងនៃសហប្រតិបត្តិការរវាងក្រុមប្រទេស G20 ដើម្បីសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពរួមគ្នា៕