អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសនៅតំបន់ហ្គាហ្សាភាគខាងត្បូង ខណៈមានការពង្រីកការវាយលុកថ្មើរជើង

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជននៅតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ជម្លៀសខ្លួនភ្លាមៗមុនពេលប្រតិបត្តិការជើងគោក ដែលរំពឹងទុក ខណៈដែលខ្លួនបានបង្កើនការវាយលុករបស់ខ្លួននៅក្នុងរង្វង់ដែលបានប្រកាសខាងលើ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បានចេញបញ្ជាជម្លៀសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយព្រមានថា កងទ័ពនឹងបង្កើនប្រតិបត្តិការ នៅក្នុងតំបន់លំនៅដ្ឋានគោលដៅ។ លោកបានជំរុញឲ្យជនស៊ីវិលផ្លាស់ទីទៅភាគខាងលិចទៅកាន់តំបន់មនុស្សធម៌ Al-Mawasi។ លោក Adraee បានបន្ថែមថា បទបញ្ជាជម្លៀសមិនត្រូវបានអនុវត្តចំពោះមន្ទីរពេទ្យ Al-Amal នៅតំបន់ Khan Younis នោះទេ។ នៅព្រឹកថ្ងៃដដែល IDF បានឲ្យដឹងថា ខ្លួនបានពង្រីកសកម្មភាពមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីមានការណែនាំកាលពីថ្ងៃអាទិត្យ ពីប្រមុខយោធាអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Eyal Zamir ដើម្បីពង្រីកយុទ្ធនាការនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ យោធាក៏បានរាយការណ៍ថា ក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារស៊ើបការណ៍ Shin Bet

អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសនៅតំបន់ហ្គាហ្សាភាគខាងត្បូង ខណៈមានការពង្រីកការវាយលុកថ្មើរជើង

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជននៅតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ជម្លៀសខ្លួនភ្លាមៗមុនពេលប្រតិបត្តិការជើងគោក ដែលរំពឹងទុក ខណៈដែលខ្លួនបានបង្កើនការវាយលុករបស់ខ្លួននៅក្នុងរង្វង់ដែលបានប្រកាសខាងលើ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បានចេញបញ្ជាជម្លៀសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយព្រមានថា កងទ័ពនឹងបង្កើនប្រតិបត្តិការ នៅក្នុងតំបន់លំនៅដ្ឋានគោលដៅ។ លោកបានជំរុញឲ្យជនស៊ីវិលផ្លាស់ទីទៅភាគខាងលិចទៅកាន់តំបន់មនុស្សធម៌ Al-Mawasi។

លោក Adraee បានបន្ថែមថា បទបញ្ជាជម្លៀសមិនត្រូវបានអនុវត្តចំពោះមន្ទីរពេទ្យ Al-Amal នៅតំបន់ Khan Younis នោះទេ។ នៅព្រឹកថ្ងៃដដែល IDF បានឲ្យដឹងថា ខ្លួនបានពង្រីកសកម្មភាពមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ការកើនឡើងនេះធ្វើឡើងបន្ទាប់ពីមានការណែនាំកាលពីថ្ងៃអាទិត្យ ពីប្រមុខយោធាអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Eyal Zamir ដើម្បីពង្រីកយុទ្ធនាការនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។

យោធាក៏បានរាយការណ៍ថា ក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារស៊ើបការណ៍ Shin Bet ខ្លួនបានកំណត់គោលដៅទៅលើពួកសកម្មប្រយុទ្ធនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ហាម៉ាស់នៅ Deir al-Balah ភាគកណ្តាលតំបន់ហ្គាហ្សា។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពីមុនបានព្រមានថា លំហសម្រាប់ជនស៊ីវិលកំពុង “ធ្លាក់ចុះយ៉ាងខ្លាំង” ខណៈដែលយោធាអ៊ីស្រាអែល បន្តផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ជាច្រើន។

OHCHR បានឲ្យដឹងថា “ការជម្លៀសទាំងនេះមិនបំពេញតាមតម្រូវការនៃច្បាប់មនុស្សធម៌អន្តរជាតិ”  អ៊ីស្រាអែលមិនបានផ្តល់ទីជំរកគ្រប់គ្រាន់ ឬធានាបាននូវស្តង់ដារជាមូលដ្ឋាននៃអនាម័យ សុខភាព សុវត្ថិភាព និងអាហារូបត្ថម្ភសម្រាប់អ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា