ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឈានដល់ការតភ្ជាប់តួស្ពាន ខណៈការដ្ឋានសម្រេចបាន៨៥%

ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ... The post ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឈានដល់ការតភ្ជាប់តួស្ពាន ខណៈការដ្ឋានសម្រេចបាន៨៥% appeared first on Kampuchea Thmey Daily.

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឈានដល់ការតភ្ជាប់តួស្ពាន ខណៈការដ្ឋានសម្រេចបាន៨៥%

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចការងារបានប្រមាណ៨៥ភាគរយ ហើយនៅព្រឹកថ្ងៃទី០៩មិថុនានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពានដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញទៅប្រលានយន្តហោះថ្មីខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីប្រលានយន្តហោះថ្មី មកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពានអាកាសនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះមានទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព
៥.៥០ម៉ែត្រ។ មានគន្លងចរាចរណ៍ចំនួន៣គន្លង ។ ទទឹងស្ពានប្រវែង ៩.៥០ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។ រវាងប្រឡោះស្ពានទី ១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែត៕

អត្ថបទ៖ ស្រីរ័ត្ន

The post ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឈានដល់ការតភ្ជាប់តួស្ពាន ខណៈការដ្ឋានសម្រេចបាន៨៥% appeared first on Kampuchea Thmey Daily.