ស្ថានការណ៍អ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់ រង្គោះរង្គើដល់ដែនអាកាសហ្សកដានី និងអ៊ីរ៉ាក់
បរទេស៖ សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងជុំវិញរដ្ឋធានីហ្សកដានី នៅថ្ងៃសុក្រនេះ ខណៈយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានចូលទៅក្នុងគោលដៅរបស់អ៊ីស្រាអែលក្នុងការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហ្ស៊កដានីបានផ្សាយថា កងទ័ពអាកាសរបស់ប្រទេសនេះកំពុងស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងលំហអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរដ្ឋបានដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ការស្ទាក់ចាប់ត្រូវបានធ្វើឡើងដោយផ្អែកលើការវាយតម្លៃរបស់យោធាដែលបង្ហាញថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទំនងជាធ្លាក់ក្នុងទឹកដីហ្សកដានី រួមទាំងតំបន់ដែលមានប្រជាជនរស់នៅ ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពជនស៊ីវិល។ មន្ត្រីរូបនេះបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីកំពុងប្រតិបត្តិការ “គ្រប់ពេលវេលាដើម្បីការពារព្រំដែនរបស់ប្រទេសទាំងផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយនឹងមិនអនុញ្ញាតឱ្យមានការរំលោភលើដែនអាកាសហ្ស៊កដានីក្នុងកាលៈទេសៈណាក៏ដោយ”។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកនៅ

បរទេស៖ សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងជុំវិញរដ្ឋធានីហ្សកដានី នៅថ្ងៃសុក្រនេះ ខណៈយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានចូលទៅក្នុងគោលដៅរបស់អ៊ីស្រាអែលក្នុងការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហ្ស៊កដានីបានផ្សាយថា កងទ័ពអាកាសរបស់ប្រទេសនេះកំពុងស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងលំហអាកាសរបស់ខ្លួន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរដ្ឋបានដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ការស្ទាក់ចាប់ត្រូវបានធ្វើឡើងដោយផ្អែកលើការវាយតម្លៃរបស់យោធាដែលបង្ហាញថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទំនងជាធ្លាក់ក្នុងទឹកដីហ្សកដានី រួមទាំងតំបន់ដែលមានប្រជាជនរស់នៅ ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពជនស៊ីវិល។
មន្ត្រីរូបនេះបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីកំពុងប្រតិបត្តិការ “គ្រប់ពេលវេលាដើម្បីការពារព្រំដែនរបស់ប្រទេសទាំងផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយនឹងមិនអនុញ្ញាតឱ្យមានការរំលោភលើដែនអាកាសហ្ស៊កដានីក្នុងកាលៈទេសៈណាក៏ដោយ”។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកនៅខាងក្រៅទឹកដីអ៊ីស្រាអែល។ ចំណែកមន្ត្រីសន្តិសុខអ៊ីរ៉ាក់ពីរនាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃស្ថានការណ៍បាននិយាយថា យន្តហោះគ្មានមនុស្សបើកជាង ១០០ គ្រឿងដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលត្រូវបានតាមដានឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់៕
ប្រែសម្រួលៈ ណៃ តុលា