Medvedev ព្រមានអំពីសង្គ្រាមលោកលើកទី៣ ក្រោយត្រាំហៅ «រុស្ស៊ីលេងជាមួយភ្លើង»
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ (Dmitry Medvedev) បានឆ្លើយតបវិញ ដោយគម្រាមកើតសង្គ្រាមលោកលើកទី៣ប៉ុណ្ណោះ... The post Medvedev ព្រមានអំពីសង្គ្រាមលោកលើកទី៣ ក្រោយត្រាំហៅ «រុស្ស៊ីលេងជាមួយភ្លើង» appeared first on Kampuchea Thmey Daily.

ភ្លាមៗក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានរុស្ស៊ី ថា «លេងជាមួយភ្លើង (playing with fire) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ (Dmitry Medvedev) បានឆ្លើយតបវិញ ដោយគម្រាមកើតសង្គ្រាមលោកលើកទី៣ប៉ុណ្ណោះ។

តាមរយៈខ្លឹមសារដែលបានបង្ហោះតាមបណ្តាញសង្គម X ដែលត្រូវចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ បានសរសេរថា៖«ទាក់ទងនឹងពាក្យរបស់ ត្រាំ សំដៅពូទីនថា «លេងជាមួយភ្លើង» និង «ពិតជារឿងអាក្រក់បំផុត» ដែលកំពុងកើតឡើងចំពោះប្រទេសរុស្ស៊ី។ ខ្ញុំដឹងតែមួយទេ រឿងអាក្រក់ គឺសង្គ្រាមលោកលើកទី៣ (WWIII)។ ខ្ញុំសង្ឃឹមថា លោកត្រាំ យល់រឿងនេះ!»។
កាលថ្ងៃអង្គារ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់ទំនងអស់ការអត់ធ្ងត់លើការបញ្ចុះបញ្ជូលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ឲ្យទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន ដើម្បីងាកទៅចរចារកដំណោះស្រាយបញ្ចប់សង្គ្រាម បានបរិហារម្តងហើយម្តងទៀត ចំពោះប្រធានាធិបតីរុស្ស៊ី ដោយហៅ លោកពូទីនពិតជាឆ្កួត ហើយចុងក្រោយនេះបានហៅលោក ពូទីនថា កំពុងលេងជាមួយភ្លើង។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជាប់គាំងក្នុងការនាំយកបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ជាង២ខែមកហើយ បន្ទាប់ពីការចរចានៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលអ៊ុយក្រែនទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលស្នើដោយសហរដ្ឋអាមេរិក ប៉ុន្តែម្តងហើយម្តងទៀត រុស្ស៊ីបានបដិសេធ និងបង្កើតលក្ខខណ្ឌនានា មុនការចរចា និងការទទួលយកបទឈប់បាញ់។
ខណៈសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន លើទឹកដីអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំនិង៣ខែទៅហើយ ភាគីជម្លោះបានបង្កើនការប្រយុទ្ធគ្នាយ៉ាងខ្លាំងដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) វាយប្រហារទៅវិញទៅមកបណ្តាលឲ្យជនស៊ីវិលស្លាប់និងរបួសរាប់សិបនាក់ជារៀងរាល់ថ្ងៃ៕
ដោយ រ៉ាន់ រើយ

The post Medvedev ព្រមានអំពីសង្គ្រាមលោកលើកទី៣ ក្រោយត្រាំហៅ «រុស្ស៊ីលេងជាមួយភ្លើង» appeared first on Kampuchea Thmey Daily.