សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ

ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានលើកសរសើរពីយុវជនវ័យក្មេងរបស់ អេស្ប៉ាញ Lamine Yamal ជាកីឡាករ ដែលមានទេពកោសល្យដ៏អស្ចារ្យ។ The post សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ appeared first on Kampuchea Thmey Daily.

សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ

ប្រធានក្រុម​បាល់ទាត់​ជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានលើកសរសើរពីយុវជនវ័យក្មេងរបស់ អេស្ប៉ាញ Lamine Yamal ជាកីឡាករ ដែលមានទេពកោសល្យដ៏អស្ចារ្យ។

Lamine Yamal ទល់នឹង Ronaldo

បន្ទាប់ពី ព័រទុយហ្គាល់ យកឈ្នះលើ អេស្ប៉ាញ ៥-៣ នៅវគ្គបាល់ប៉េណាល់ទីកាត់សេចក្តី ១១ ម៉ែត្រ ក្រោយបញ្ចប់ ១២០ នាទីស្មើគ្នា ២-២ នៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League កាលពីយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូល ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ ស្រាប់តែ Ronaldo បានបង្ហាញទស្សនៈសុទិដ្ឋិនិយមជាខ្លាំងលើអនាគតរបស់ Yamal។ រូប​គេ​បាន​ចាត់ទុកខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះ ជាកីឡាករមានទេពកោសល្យយ៉ាងអស្ចារ្យ ហើយជឿជាក់ថា នាពេលអនាគត Yamal នឹងឈ្នះពានយ៉ាងច្រើននៅក្នុងអាជីពរបស់គេ។

Cristiano Ronaldo

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ក្រោយបញ្ចប់ការប្រកួត Ronaldo បានលើកឡើងថា៖ «គាត់មានអាយុត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ ហើយគាត់កំពុងបង្ហាញនូវទេពកោសល្យសឹងមិនគួរឱ្យជឿរួចទៅហើយ។ គាត់នឹងឈ្នះពានជាច្រើន ទាំងពានលក្ខណៈក្រុម និងឯកត្តជន។ គាត់គឺជាបាតុភូតមួយ ដែលទើបលេចឡើង ប៉ុន្តែយើងត្រូវតែទុកពេលឱ្យគាត់។ នោះជាអ្វីដែលខ្ញុំស្នើសុំ។ គាត់មានអាជីពដ៏វែងឆ្ងាយទៀតនៅចំពោះមុខ។ ខ្ញុំប្រាកដថា គាត់នឹងឈ្នះពាន Nations League ជាច្រើនដង»

គួរឱ្យដឹងថា ស្ថិតនៅក្នុងវ័យត្រឹម ១៧ ឆ្នាំ Yamal បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ​ជាមួយក្រុម Barcelona និងជម្រើសជាតិ អេស្ប៉ាញ។ នៅ Barcelona រដូវកាលនេះ រូបគេបានឈ្នះពាន La Liga ១, Copa del Rey ១ និងពាន Spanish Super Cup ១។ ចំណែកនៅ អេស្ប៉ាញ វិញ កាលពីឆ្នាំ ២០២៤ រូបគេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុមគោជល់ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុប Euro ២០២៤៕

Lamine Yamal
Lamine Yamal
Lamine Yamal

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Barca Universal

The post សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ appeared first on Kampuchea Thmey Daily.