សហព័ន្ធ​បាល់ទាត់​អាស៊ី ​ហាម​ប្រើ​ស្មៅ​ជ័រសម្រាប់​ការ​ប្រកួត​ពាន​ផ្លូវ​ការ​ជា​ច្រើន

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការ​ដោយ​​ចាប់ពីខែសីហា ឆ្នាំ ២០២៥​ តទៅ ការប្រកួត​​កីឡា​បាល់ទាត់​​នៅ​លើទីលានស្មៅសិប្បនិម្មិត The post សហព័ន្ធ​បាល់ទាត់​អាស៊ី ​ហាម​ប្រើ​ស្មៅ​ជ័រសម្រាប់​ការ​ប្រកួត​ពាន​ផ្លូវ​ការ​ជា​ច្រើន appeared first on Kampuchea Thmey Daily.

សហព័ន្ធ​បាល់ទាត់​អាស៊ី ​ហាម​ប្រើ​ស្មៅ​ជ័រសម្រាប់​ការ​ប្រកួត​ពាន​ផ្លូវ​ការ​ជា​ច្រើន

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការ​ដោយ​​ចាប់ពីខែសីហា ឆ្នាំ ២០២៥​ តទៅ ការប្រកួត​​កីឡា​បាល់ទាត់​​នៅ​លើទីលានស្មៅសិប្បនិម្មិតនឹងត្រូវបានហាមឃាត់ក្នុងការប្រកួតសំខាន់ៗ​ជា​ច្រើន។

បំរាម​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ៖

  • ការ​ប្រកួត ​វគ្គជម្រុះ ពាន AFC Asian Cup ជុំចុងក្រោយ
  • ​ការ​ប្រកួត​ វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup
  • ការ​ប្រកួត វគ្គជម្រុះ FIFA World Cup (ចាប់ពីជុំទី​២​តទៅ)
  • ​ការ​ប្រកួត វគ្គជម្រុះ​ កីឡាអូឡាំពិក ផ្នែក​នារី
  • ការ​ប្រកួត ពាន​ក្លិប​អាស៊ីលំដាប់​ទី១ AFC Champions League Elite  
  • ការ​ប្រកួត ពាន​ក្លិប​អាស៊ី​លំដាប់​ទី ២ AFC Champions League
  • ការ​ប្រកួត ពាន​ក្លិប​​នារី​អាស៊ី​លំដាប់​ទី​១ AFC Women’s Champions League

អត្ថបទ៖ វីរបុត្រ

The post សហព័ន្ធ​បាល់ទាត់​អាស៊ី ​ហាម​ប្រើ​ស្មៅ​ជ័រសម្រាប់​ការ​ប្រកួត​ពាន​ផ្លូវ​ការ​ជា​ច្រើន appeared first on Kampuchea Thmey Daily.