Man United កំណត់​តម្លៃ​ជាង​៥០​លាន​ដុល្លារ បើ Barcelona ចង់បាន Rashford

ក្លិប Manchester United បានប្រាប់ទៅ Barcelona អំពីតម្លៃ ដែលពួកគេចង់បានពីការដាក់លក់ខ្សែប្រយុទ្ធ Marcus Rashford នៅរដូវកាលក្តៅនេះ។ The post Man United កំណត់​តម្លៃ​ជាង​៥០​លាន​ដុល្លារ បើ Barcelona ចង់បាន Rashford appeared first on Kampuchea Thmey Daily.

Man United កំណត់​តម្លៃ​ជាង​៥០​លាន​ដុល្លារ បើ Barcelona ចង់បាន Rashford

ក្លិប Manchester United បានប្រាប់ទៅ Barcelona អំពីតម្លៃ ដែលពួកគេចង់បានពីការដាក់លក់ខ្សែប្រយុទ្ធ Marcus Rashford នៅរដូវកាលក្តៅនេះ។

ជាការពិត Rashford បានមានទំនាក់ទំនងជាមួយ Barcelona តាំងពីរដូវកាលមុនមកម្ល៉េះ បន្ទាប់ពីរូបគេមានភាពរកាំរកូសជាមួយគ្រូបង្វឹក Man United លោក Ruben Amorim ប៉ុន្តែចុងក្រោយការផ្ទេរពុំបានលេចចេញជារូបរាងនោះទេ ហើយរូបគេក៏ត្រូវបានក្លិបបិសាចក្រហមដាក់ឱ្យក្រុម Aston Villa ខ្ចីជើងកន្លះរដូវកាល។

យ៉ាងណា នៅរដូវកាលថ្មីនេះ កំពុងលេចឮពាក្យចចាមអារ៉ាមអំពី Barcelona កំពុងមានបំណងចង់បានលើ Rashford ជាថ្មី ស្របពេលកីឡាករក៏មានឆន្ទៈចង់លេងឱ្យក្រុមម្ចាស់ជើងឯកលីគកំពូល អេស្ប៉ាញ La Liga មួយនេះដែរ។

ជាមួយគ្នានេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានចុះផ្សាយថា Man United ក៏មិនទុកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំទៀតដែរ ប្រសិនមានការផ្តល់ជូនតម្លៃសមស្រប ខណៈពួកគេបានប្រាប់ទៅ Barcelona ថា បើចង់បាន Rashford គឺពួកគេចង់បានតម្លៃផ្ទេរចំនួន ៥៤ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយ Man United ចំនួន ៣ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post Man United កំណត់​តម្លៃ​ជាង​៥០​លាន​ដុល្លារ បើ Barcelona ចង់បាន Rashford appeared first on Kampuchea Thmey Daily.