សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល
មិនទុកយូរឡើយ អ៊ីរ៉ង់ បានចាប់ផ្តើមការសងសឹកអ៊ីស្រាអែល ដោយបញ្ជូនដ្រូនជាង១០០គ្រឿងទៅវាយប្រហារ ខណៈភាគីអ៊ីស្រាអែល កំពុងទបទល់... The post សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

មិនទុកយូរឡើយ អ៊ីរ៉ង់ បានចាប់ផ្តើមការសងសឹកអ៊ីស្រាអែល ដោយបញ្ជូនដ្រូនជាង១០០គ្រឿងទៅវាយប្រហារ ខណៈភាគីអ៊ីស្រាអែល កំពុងទបទល់។

តាមការអះអាងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF), ដ្រូនដែលបាញ់ចេញនោះ ត្រូវចាយពេលច្រើនម៉ោងដើម្បីហោះមកដល់អ៊ីស្រាអែល ហើយខ្លួនក៏ស្ទាក់ចាប់បានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនបញ្ជាក់ឡើយថាតើ ខ្លួនបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់អស់ប៉ុន្មានគ្រឿង ហើយវាបង្កការខូចខាតអ្វីដែរឬក៏អត់។
នេះគឺជាការសងសឹកក្តៅៗរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ក្រោយទីក្រុងហ្ស៊េរុយសាឡិម បើកប្រតិបត្តិការយោធាតាមអាកាស វាយប្រហារទីក្រុងតេហេរ៉ង់នាព្រឹកថ្ងៃទី១៣ខែមិថុនា។

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មេឆ្មាំបដិវត្តអ៊ីរ៉ង់និងមេទ័ពកំពូលៗច្រើននាក់ ហើយក្រៅពីនេះក៏មានអ្នកវិទ្យាសាស្ត្របាត់បង់ជីវិតផងដែរ ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រមទាំងបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។
លោក FereAbbasi គឺជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាសមាជិកសភា។ ចំណែកឯលោក Tehranchi គឺជាអ្នករូបវិទ្យាទ្រឹស្ដីដ៏ល្បីនៅសាកលវិទ្យាល័យ Shahid Beheshti និងជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលមួយរូបរបស់អ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ៦នាក់ ក្រោយអ៊ីស្រាអែលវាយអ៊ីរ៉ង់
The post សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.