កិច្ចប្រជុំ JBC លើក​ទៅ​ប្រជុំ​នៅ​ថ្ងៃស្អែកបន្ត​ទៀត

រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា មាន​ប្រសាសន៍​ថាកិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បន្ត​ទៅ​ប្រជុំ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនាបន្តទៀត វេលាម៉ោង​៩ព្រឹក។ The post កិច្ចប្រជុំ JBC លើក​ទៅ​ប្រជុំ​នៅ​ថ្ងៃស្អែកបន្ត​ទៀត appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំ JBC លើក​ទៅ​ប្រជុំ​នៅ​ថ្ងៃស្អែកបន្ត​ទៀត

កិច្ចប្រជុំគណៈកម្មការ​ព្រំដែន​ចម្រុះកម្ពុជា-ថៃ JBC បាន​បន្ត​ប្រជុំនៅ​ថ្ងៃស្អែក​បន្តទៀត បន្ទាប់ពី​បាន​ប្រជុំ​ពេញ​មួយ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០២៥​នេះ។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា មាន​ប្រសាសន៍​ថាកិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បន្ត​ទៅ​ប្រជុំ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនាបន្តទៀត វេលាម៉ោង​៩ព្រឹក។

កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-ថៃ​ JBC លើកទី៦នេះត្រូវ​បាន​រៀបចំ​នៅសណ្ឋាគារសូហ្វីតែល​ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​មិថុនា ទោះ​ជា​យ៉ាង​ណាការ​ប្រជុំ​ត្រូវ​បាន​អូសបន្លាយ​ពេល​ដល់ម៉ោងជិត​១២​ថ្ងៃត្រង់ទើប​បាន​ចាប់​ផ្ដើម ដោយសារមាន​កិច្ច​ប្រជុំ​ចង្អៀតដ៏យូរ​មួយ​មុន​កិច្ច​ប្រជុំ។ ការប្រជុំបន្តដល់​ម៉ោង​ប្រមាណ​៤ល្ងាចទើប​បាន​បញ្ចប់ ដោយ​មិន​ទាន់​បង្ហាញ​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ ខណៈលោក ឡាំ ជា ថា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មិន​មាន​យោបល់​បន្ថែម​នោះ​ទេ។

គូរឱ្យ​ដឹង​ដែរ​ថា​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្របពេល​ដែល​ស្ថានភាព​ព្រំដែន​ប្រទេស​ទាំង​ពីរ​កាន់​តែ​តាន​តឹង​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ។ បើ​ទោះ​បី​កំពុង​មាន​ការ​ចរចារ​ក្ដី​ដោយ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្ដី ក៏​សារ​នយោបាយ​ជា​ច្រើន​បាន​បន្ត​ឆ្លើយ​ឆ្លង​រវាង​រដ្ឋាភិបាល​កម្ពុជា តទល់​ទៅ​រដ្ឋាភិបាល​ថៃ និង​កងទ័ព​ថៃ​ផងដែរ​។

នៅ​រសៀល​នេះនាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ពីវិធាន​ការ​ទទួល​យក​ពលករ​ខ្មែរ​ត្រលប់​ពី​ថៃ​វិញ ខណៈ​ប្រធាន​ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវនាវដល់​ពលករ​ខ្មែរ​ត្រលប់​មក​កម្ពុជា​វិញ​មុន​ពេល​អាជ្ញាធរថៃ​បណ្ដេញចេញ និង​ការ​ប្រមាថ ខណៈ​កម្ពុជា​នឹង​ប្ដឹង​ថៃទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ស្អែកនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កិច្ចប្រជុំ JBC លើក​ទៅ​ប្រជុំ​នៅ​ថ្ងៃស្អែកបន្ត​ទៀត appeared first on Kampuchea Thmey Daily.