លោក ដូណាល់ ត្រាំ បញ្ជាក់ថា ទំនាក់ទំនងរបស់លោក ជាមួយលោក Elon Musk បានបញ្ចប់ហើយ
ញូវយ៉កៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្មានចេតនាជួសជុលទំនាក់ទំនង របស់លោកជាមួយមហាសេដ្ឋីលោក Elon Musk នោះទេ ហើយបានបង្ហាញ ពីទំនាក់ទំនង រវាងលោក និង លោក Elon Musk បានបញ្ចប់ហើយ បន្ទាប់ពីការវាយប្រហារគ្នា ទៅវិញទៅមកយ៉ាងក្តៅគគុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកមិនមានគម្រោងនិយាយ ជាមួយលោក Elon Musk ក្នុងពេលឆាប់ៗនេះទេ ដោយលោកបានលើកឡើងថា “ខ្ញុំរវល់ធ្វើកិច្ចការផ្សេងពេក” ។ នៅពេលសួរថាតើលោកគិតថា ទំនាក់ទំនងរបស់លោកជាមួយក្រុមហ៊ុន Tesla និង CEO SpaceX បានបញ្ចប់ឬអត់នោះ ត្រាំ បានលើកឡើងថា “ខ្ញុំនឹងសន្មត់ថាមែនហើយ” ដោយចោទប្រកាន់លោក Elon Musk ថា “មិនគោរពដល់ការិយាល័យប្រធានាធិបតី” ។ នៅក្នុងបទសម្ភាសន៍ លោក ត្រាំ […]

ញូវយ៉កៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្មានចេតនាជួសជុលទំនាក់ទំនង របស់លោកជាមួយមហាសេដ្ឋីលោក Elon Musk នោះទេ ហើយបានបង្ហាញ ពីទំនាក់ទំនង រវាងលោក និង លោក Elon Musk បានបញ្ចប់ហើយ បន្ទាប់ពីការវាយប្រហារគ្នា ទៅវិញទៅមកយ៉ាងក្តៅគគុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកមិនមានគម្រោងនិយាយ ជាមួយលោក Elon Musk ក្នុងពេលឆាប់ៗនេះទេ ដោយលោកបានលើកឡើងថា “ខ្ញុំរវល់ធ្វើកិច្ចការផ្សេងពេក” ។ នៅពេលសួរថាតើលោកគិតថា ទំនាក់ទំនងរបស់លោកជាមួយក្រុមហ៊ុន Tesla និង CEO SpaceX បានបញ្ចប់ឬអត់នោះ ត្រាំ បានលើកឡើងថា “ខ្ញុំនឹងសន្មត់ថាមែនហើយ” ដោយចោទប្រកាន់លោក Elon Musk ថា “មិនគោរពដល់ការិយាល័យប្រធានាធិបតី” ។
នៅក្នុងបទសម្ភាសន៍ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា នឹងមាន “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោក Elon Musk ផ្តល់មូលនិធិដល់បេក្ខជន គណបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះប្រឆាំងនឹងគណបក្សសាធារណរដ្ឋ ។ លោក ត្រាំ បានលើកឡើងថា “ប្រសិនបើលោកធ្វើនោះ លោកនឹងត្រូវបង់ផលវិបាក សម្រាប់រឿងនោះ” ប៉ុន្ដែលោកបាននិយាយដោយមិន បង្ហាញពីអ្វីដែលជាផលវិបាកទាំងនោះ៕