លោក ខូវ ឆាយ ការប្រកួតគុនខ្មែរលើទឹកដីសហរដ្ឋអាមេរិកលើកទី២នេះនឹងរឹតតែទទួលបានការគាំទ្រ
លោក ខូវ ឆាយ ជឿជាក់ថាការចេញទៅប្រកួតគុនខ្មែរ ឬផ្សព្វផ្សាយជាលើកទី២ នៅទឹកដីសហរដ្ឋអាមេរិក The post លោក ខូវ ឆាយ ការប្រកួតគុនខ្មែរលើទឹកដីសហរដ្ឋអាមេរិកលើកទី២នេះនឹងរឹតតែទទួលបានការគាំទ្រ appeared first on Kampuchea Thmey Daily.

លោក ខូវ ឆាយ ជឿជាក់ថាការចេញទៅប្រកួតគុនខ្មែរ ឬផ្សព្វផ្សាយជាលើកទី២ នៅទឹកដីសហរដ្ឋអាមេរិកនឹងរឹតតែទទួលបានការគាំទ្រពីទាំងខ្មែរ និងជនជាតិចម្រុះជាតិសាសន៍នៅទីនោះ។

ក្រុមគុនខ្មែរត្រៀមប្រកួតនៅសហរដ្ឋអាមេរិក
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរលោក ខូវ ឆាយ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតលើកទី១ លើកទឹកដីសហរដ្ឋអាមេរិកគឺទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅទីនោះ និងចម្រុះជាតិសាសន៍បានទៅទស្សនាផ្ទាល់។

កីឡាករ ពេជ្រ សម្បត្តិ
លោក ខូវ ឆាយ បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានភាពជោគជ័យលើកទី១ រួចហើយនោះ លោកជឿជាក់ថានៅលើកទី២ បន្តទៀតនេះក៏នឹងទទួលបានការគាំទ្រ ឬចូលទស្សនាកាន់តែច្រើនបន្ថែមទៀត។ ដូច្នេះក្នុងនាមសហព័ន្ធ និងគ្រូបង្វឹក កីឡាករ កីឡាការិនី សូមបន្តរួបរួមគ្នាផ្សព្វផ្សាយ និងប្រកួតឲ្យបានល្អបង្ហាញពីភាពអស្ចារ្យ នៃមរតកក្បាច់គុនខ្មែរលើទឹកដីមហាអំណាចពិភពលោកមួយនេះ។

កីឡាករ ឡៅ ចន្ទ្រា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរដឹកនាំដោយលោក ខូវ ឆាយ នឹងចេញទៅសហរដ្ឋអាមេរិកជាលើកទី២ ដើម្បីប្រកួតផ្សព្វផ្សាយគុនខ្មែរនៅទីនោះ។ ការចេញទៅលើកទី២ នេះរួមមានកីឡាករ ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៧ព្រឹកនៅកម្ពុជា និងផ្សាយនៅទស្សន៍ BTV ផងដែរ៕





រូបភាពសន្និសីទសារព័ត៌មាន
អត្ថបទដោយ៖ នួន ស៊ីណា
The post លោក ខូវ ឆាយ ការប្រកួតគុនខ្មែរលើទឹកដីសហរដ្ឋអាមេរិកលើកទី២នេះនឹងរឹតតែទទួលបានការគាំទ្រ appeared first on Kampuchea Thmey Daily.