ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

អាជ្ញាធរស្រុកជាំក្សាន្តបានឱ្យដឹងថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានករណី​អគ្គិភ័យកើតឡើងនៅចំណុចផ្សារពាក់ស្បែក The post ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង appeared first on Kampuchea Thmey Daily.

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព្រះវិហារ ៖ អាជ្ញាធរស្រុកជាំក្សាន្តបានឱ្យដឹងថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានករណី​អគ្គិភ័យកើតឡើងនៅចំណុចផ្សារពាក់ស្បែក មុខកងពលធំលេខ៣ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាល​ឱ្យ​ផ្ទះពលរដ្ឋចំនួន៨ខ្នងមាន ១៥បន្ទប់ និង តូបជួល១៦តូប ​ខូចខាតសម្ភារៈមួយចំនួនធំតែពុំមានរងរបួសស្នាមដល់មនុស្សទេ។

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បាន​ឱ្យ​ដឹងថា ក្នុង​ហេតុការណ៍គ្រោះអគ្គិភ័យនោះ​យើងបានប្រើប្រាស់រថយន្ត៣គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត,ទី២ រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស,ទី៣ រថយន្តទឹកកងពលធំលេខ៣។ ស្ថានការណ៍​អាច​គ្រប់គ្រង​បាន​ទាំងស្រុងវេលាម៉ោង ២១ និង៤០នាទីថ្ងៃដដែល។

លោកអភិបាលស្រុកបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះគឺមកពីផ្ទុះសេខ្សែភ្លើង។លោកអភិបាលស្រុក សំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ចំពោះភ្លើងទៀន ធូប និងបញ្ហាខ្សែភ្លើងត្រូវត ឱ្យសមស្របតាមបច្ចេកទេស៕

ដោយ ៖ ជុន កុសល

The post ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង appeared first on Kampuchea Thmey Daily.