ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស
ធ្លាប់ជាតារា K-pop លំដាប់កំពូល និងជាតារាសម្ដែងដ៏លេចធ្លោ Onew សមាជិកក្រុម SHINee ... The post ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស appeared first on Kampuchea Thmey Daily.

ធ្លាប់ជាតារា K-pop លំដាប់កំពូល និងជាតារាសម្ដែងដ៏លេចធ្លោ Onew (Lee Jin-ki) សមាជិកក្រុម SHINee ឥឡូវនេះប្រឈមមុខនឹងអាជីពដែលមានស្រមោលដោយរឿងអាស្រូវ និងបាត់បង់ឱកាសជាច្រើន
ត្រលប់ទៅពេលវេលាមាសនៃ K-pop ជំនាន់ទី២ វិញ Onew បានឈរនៅក្នុងចំណោមឥស្សរជន។ ក្នុងនាមជាអ្នកដឹកនាំក្រុមតារាចម្រៀងប្រុស SHINee ប្រចាំផលិតកម្ម SM គាត់មិនត្រឹមតែត្រូវបានគេស្គាល់ដោយសារទឹកដមសម្លេងដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីល្បាញជាមួយនឹងការសម្តែងដំបូងផងដែរ។
តួនាទីគាំទ្រដ៏លេចធ្លោរបស់គាត់ នៅក្នុងរឿងភាគ «Descendants of the Sun» ឆ្នាំ ២០១៦ បានយកឈ្នះលើទស្សនិកជនជាមួយនឹងការសម្ដែង អំពីចរិតតួអង្គដែលគួរឲ្យស្រលាញ់ និងមានភាពកក់ក្ដៅ ប៉ុន្តែអ្នកគាំទ្រ និងអ្នករិះគន់ដូចគ្នារំពឹងថា លោកនឹងមានអនាគតដ៏ភ្លឺស្វាងក្នុងការសម្ដែងសម្រាប់តារានាពេលនោះ។

ទោះជាយ៉ាងណាក៏ដោយ សុបិននោះបានរលាយស្ទើរតែពេញមួយយប់នៅក្នុងខែសីហា ឆ្នាំ ២០១៧ ខណៈដែលតារាប្រុសត្រៀមខ្លួនជាស្រេចក្នុងការសម្ដែងជាតួឯកដំបូងក្នុងរឿង «Age of Youth 2» លោកត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទនារីម្នាក់ក្នុងវ័យ ២០ ឆ្នាំ នៅក្លឹបរាត្រីមួយក្នុងទីក្រុង Gangnam ដោយជនរងគ្រោះបានអះអាងថា តារាចម្រៀងបានចាប់នាងជាច្រើនដងពេលដែលនាងកំពុងរាំ។
ភ្នាក់ងាររបស់ Onew បានឆ្លើយតបដោយនិយាយថា មកពីតារាប្រុសវ័យ ៣៥ឆ្នាំ ស្រវឹងខ្លាំង ហើយមិននឹកចាំពីឧបទ្ទវហេតុនេះទេ។ ទោះបីជាក្រោយមកជនរងគ្រោះបានដកពាក្យបណ្ដឹងក៏ដោយ ក៏ការខូចខាតចំពោះមុខមាត់សាធារណៈរបស់លោកមិនអាចយកមកវិញបានឡើយ។
ជាពិសេស បើទោះបីជាបានបញ្ចប់ការចែករំលែកនៃឈុតឆាកក៏ដោយ ក៏ Onew ត្រូវបានដកចេញទាំងស្រុងពីតួសម្តែងក្នុងរឿង «Age of Youth 2» ដែលជាការបង្ហាញពីការចាប់ផ្តើមនៃការផ្អាកពីការសម្តែង។ ៧ ឆ្នាំបានកន្លងផុតទៅ ហើយ សមាជិកក្រុម Shinee មិនបានបង្ហាញខ្លួននៅក្នុងគម្រោងភាពយន្ត ឬទូរទស្សន៍ណាមួយចាប់តាំងពីពេលនោះមក។
ថ្វីដ្បិតតែរឿងអាស្រូវ និងផលវិបាកផ្លូវច្បាប់បានដោះស្រាយចេញក៏ដោយ ក៏ឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង និងសាធារណៈជនដែលត្រូវបានគេស្គាល់ថា ស្តង់ដារ មិនអាចអត់ឱនបានឲ្យតារាចម្រៀងរូបនេះដាច់់់ខាត និងបិទទ្វារផ្ដាច់អាជីពសម្ដែងរបស់់់លោកចាប់ពីពេលនោះ។
លើសពីនេះ រឿងអាស្រូវដ៏ធ្ងន់កនោះដែរ ហាក់ដូចជាបានប្លន់ភាពល្បីល្បាញពីតារាក្នុងបញ្ចី A តារាចម្រៀងនិងសម្ដែងដ៏មានអនាគតភ្លឺស្វាង ប្រែជាធ្លាក់ដល់ចំនុចសូន្យ។ ជាពិសេស បើទោះបីជា Onew បន្តអាជីពជាសិល្បករទោល និងសមាជិកក្រុម SHINee ប៉៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកហាក់មិនបានវិលមកកាន់សភាពដើមឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីម្នាក់ជេរប្រមាថ IU ត្រូវតុលាការផាកពិន័យឲ្យបង់លុយរាប់រយដុល្លារ
The post ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស appeared first on Kampuchea Thmey Daily.