គ.ជ.ប ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក ទេព យុទ្ធី

ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតថ្មី គឺធ្វើឡើងបន្ទាប់ពីលោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា បានទទួលមរណភាព The post គ.ជ.ប ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក ទេព យុទ្ធី appeared first on Kampuchea Thmey Daily.

គ.ជ.ប ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក ទេព យុទ្ធី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប)។ នេះបើតាមសេចក្ដីសម្រេចរបស់ គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការប្រកាសទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតថ្មីពេលនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីលោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំនៅមណ្ឌលភូមិភាគទី៥ បានទទួលមរណភាព កាលពីពេលថ្មីៗនេះ ហើយ គ.ជ.ប ក៏បានចេញសេចក្ដីសម្រេចលុបឈ្មោះចេញពីបេក្ខជនជាប់ឆ្នោតមណ្ឌលភូមិភាគទី៥។

លោក អ៊ុន វណ្ណា ជាអតីតអភិបាលរងខេត្តតាកែវ ហើយមុនប្រកាសជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា លោក ស្ថិតក្នុងមុខតំណែងជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ៕

The post គ.ជ.ប ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក ទេព យុទ្ធី appeared first on Kampuchea Thmey Daily.