ប៉ាគីស្ថានប្រាប់ថា មនុស្ស៥១នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌា
យោធាប៉ាគីស្ថាន បានរាយការណ៍នៅថ្ងៃទី១៣ឧសភានេះថា មនុស្សចំនួន ៥១នាក់ដែលរួមមានទាហាន ១១នាក់ និងជនស៊ីវិល ៤០នាក់ ត្រូវបានសម្លាប់នៅ... The post ប៉ាគីស្ថានប្រាប់ថា មនុស្ស៥១នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌា appeared first on Kampuchea Thmey Daily.

យោធាប៉ាគីស្ថាន បានរាយការណ៍នៅថ្ងៃទី១៣ឧសភានេះថា មនុស្សចំនួន ៥១នាក់ដែលរួមមានទាហាន ១១នាក់ និងជនស៊ីវិល ៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌាកាលពីសប្តាហ៍មុន ដែលជាការកត់សម្គាល់មួយនៃការកើនឡើងភាពតានតឹងដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

កងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការវាយប្រហារដោយឥតញញើត និងគួរឲ្យស្អប់ខ្ពើមរបស់ឥណ្ឌា» បានសម្លាប់ជនស៊ីវិល ៤០នាក់ ក្នុងនោះមានស្ត្រី ៧នាក់ និងកុមារ ១៥នាក់ ខណៈមានទាហានបាត់បង់ជីវិត ១១នាក់ និងរបួស ៧៨នាក់។
តួលេខពីមុនរបស់ប៉ាគីស្ថាន បានបង្ហាញថា មានជនស៊ីវិលតែ ៣៣នាក់ប៉ុណ្ណោះដែលបាត់បង់ជីវិត ហើយមិនមានបុគ្គលយោធាស្លាប់នោះឡើយ។
ចំណែកឯតួលេខរបស់ឥណ្ឌាវិញបន្ទាប់ពីការវាយបករបស់ប៉ាគីស្ថាន បានឲ្យដឹងថា ជនស៊ីវិល ១៥នាក់ និងទាហាន ៥នាក់បានស្លាប់។
សូមរឭកថា ជម្លោះបានផ្ទុះឡើងបន្ទាប់ពីប្រតិបត្តិការ«Sindoor» របស់ឥណ្ឌា ដែលបានកំណត់គោលដៅទៅលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន។ ឥណ្ឌាបានអះអាងថា ការវាយប្រហារទាំងនេះគឺជាការសងសឹកចំពោះទង្វើវាយឆ្មក់ដ៏សាហាវរបស់ក្រុមភេរវករនៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលបានបណ្តាលឲ្យអ្នកទេសចរ ២៦នាក់ស្លាប់។ យ៉ាងណា ដោយមានការសម្របសម្រួលពីអាមេរិក ឥណ្ឌានិងប៉ាគីស្ថានបានឈានដល់បទឈប់បាញ់មួយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕
ដោយ៖ ឈាង
ចុចអាន៖ Modi ប្រកាសក្តែងៗថា ឥណ្ឌា អត់ញញើតការគំរាមបាញ់នុយក្លេអ៊ែររបស់ ប៉ាគីស្ថាន ទេ
The post ប៉ាគីស្ថានប្រាប់ថា មនុស្ស៥១នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌា appeared first on Kampuchea Thmey Daily.