ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

សាលាអន្តរជាតិលំដាប់ពិភពលោក រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានប្រារព្ធកម្មវិធី Open Day គឺជាកម្មវិធីបើកឱ្យទស្សនាលើកដំបូងបង្អស់នូវអាគារសិក្សាដ៏ទំនើប... The post ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស appeared first on Kampuchea Thmey Daily.

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

សាលាអន្តរជាតិលំដាប់ពិភពលោក រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានប្រារព្ធកម្មវិធី Open Day គឺជាកម្មវិធីបើកឱ្យទស្សនាលើកដំបូងបង្អស់នូវអាគារសិក្សាដ៏ទំនើប និងថ្មីស្រឡាងតាមស្តង់ដាអន្តរជាតិ យ៉ាងឱឡារិក ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បានប្រារព្ធកម្មវិធី Open Day យ៉ាងអធឹកអធមនៅទីតាំងអាគារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើនរូប ។ ក្រៅពីការទស្សនាអាគារសិក្សា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានបង្កើតនូវសកម្មភាព និងទស្សនីយភាព ពិសេសៗ និងសប្បាយៗដើម្បីបង្កើនចំណេះដឹងជាច្រើន ជូនសិស្សានុសិស្សលេងកម្សាន្ត និងសិក្សាស្វែងយល់។

RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលទទួលសិស្សចាប់ពីអាយុ ២ ឆ្នាំដល់ ១៨ឆ្នាំ ព្រមទាំងមានសាខាជាច្រើននៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យសិស្សមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនវិស័យ និងផ្នត់គំនិតពិភពលោករបស់ពួកគេ។

យ៉ាងណាទៀតសោត RGSPP បានពាំនាំនូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។ ចំពោះការរៀបចំថ្នាក់រៀន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន ប្រកបដោយគុណភាព ផាសុកភាព និងវិជ្ជាជីវៈខ្ពស់ រួមជាមួយធនធានបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។

បន្ថែមលើនេះ RGSPP បានបញ្ចូលកម្មវិធីការបណ្ដុះបណ្ដាលបំណិនទន់ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា សិល្បៈវប្បធម៌ ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ និងភាពចម្រុះនៃទេពកោសល្យរបស់សិស្ស ដើម្បីជួយឱ្យពួកគេអាចស្វែងរកឃើញ និងបណ្តុះសក្តានុពលរបស់ខ្លួនបានពេញលេញ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ។

RGSPP សូមថ្លែងអំណរគុណដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានផ្តល់វត្តមានក្នុងការចូលរួមកម្មវិធី Open Day នេះ យ៉ាងច្រើនកុះករ។ ពួកយើងនឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ខិតខំប្រឹងប្រែងលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស តាមស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពដ៏បវរ នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) នៅបន្តបើកទទួលចុះឈ្មោះសម្រាប់កម្រិតថ្នាក់មួយចំនួនតែប៉ុណ្ណោះ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ខាងសាលាក៏មានផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល admissions@reigategrammar-pp.edu.kh។

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598)៕

វេបសាយ www.reigategrammar-pp.edu.kh

The post ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស appeared first on Kampuchea Thmey Daily.