Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ក្មេងស្រីរងគ្រោះដែលត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលាបឋមសិក្សា វត្តគ្រួស មានឈ្មោះ... The post Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល appeared first on Kampuchea Thmey Daily.

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ក្មេងស្រីរងគ្រោះដែលត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលាបឋមសិក្សា វត្តគ្រួស មានឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល។

ករណីនេះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នា២០២៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងសាលាបឋមសិក្សា វត្តគ្រួស។

យោងតាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានអោយដឹងថា សពកុមារីមានឈ្មោះ វុទ្ធី លីណា (ជាកូនទី០២ ) អាយុ ១៥ឆ្នាំ មានទីកន្លែងកំណើត ភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបាននៅជុំគ្នាជាបងប្អូននិយាយគ្នាលេង និងចង់បើកកន្លែងអោយរកសុីនៅផ្ទះ រហូតដល់ម៉ោងប្រហែល១២យប់ ក្មេងស្រីរងគ្រោះបានដើរចេញពីផ្ទះ មានកាន់ទូរស័ព្ទ និងកន្សែងមកជាមួយ។ លុះព្រឹកឡើងមានអ្នកគ្រូម្នាក់ដើរចូលក្នុងបន្ទប់ទឹកហើយរុញទ្វារចូលក៏បានឃើញសពក្មេងស្រីរងគ្រោះក្នុងបន្ទប់ទឹកមានសភាពអាក្រាតកាយ។ ភ្លាមៗគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកើតហេតុ។

ជាជំហ៊ានដំបូង កម្លាំងសមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា អាចជាករណីរំលោភសម្លាប់ ខណៈការពិនិត្យកោសល្យវិច័យ ដោយមានការចូលរួមពីក្រុម CPU ចុះមកកន្លែងកើតហេតុ ដើម្បីធើ្វការស្រាវជ្រាវ កំណត់មុខសញ្ញាយកមកអនុវត្តតាមនីតិវីធីច្បាប់៕

អត្ថបទ៖ ម៉េង

The post Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល appeared first on Kampuchea Thmey Daily.