សម្ដេចតេជោប្រាប់ពីមូលហេតុដែលយកអង្គរក្សរបស់កូរ៉េខាងជើងការពារសម្ដេចព្រះនរោត្តម សីហនុ

សម្ដេច​តេជោ​ថា៖ ខ្ញុំ​ថា​អត់អី​ទេ​!​ កម្លាំង​របស់​ទូល​បង្គំ​រក្សា​បាន​ ក្នុងករណីដែល​ព្រះអង្គ​ត្រូវ​ការ​អង្គ​​រក្សបរទេស​ ដូចជា​បារាំង​ជាដើមដើម្បី​ការ​ពារ​ព្រះអង្គ​។ អត់អីទេ ទូលបង្គំ​ការ​ពារ​ខាង​ក្នុង។ ពេលនោះព្រះអង្គថា​ខ្ញុំយក​កូរ៉េខាង​ជើង The post សម្ដេចតេជោប្រាប់ពីមូលហេតុដែលយកអង្គរក្សរបស់កូរ៉េខាងជើងការពារសម្ដេចព្រះនរោត្តម សីហនុ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោប្រាប់ពីមូលហេតុដែលយកអង្គរក្សរបស់កូរ៉េខាងជើងការពារសម្ដេចព្រះនរោត្តម សីហនុ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាការយក​អង្គរក្សកូរ៉េខាងជើងមក​ការពារសម្ដេច​ព្រះនរោត្តម សីហនុ មិនមែន​មកពីព្រះអង្គមិនទុកចិត្ត​កម្លាំង​រដ្ឋាភិបាល​កម្ពុជា​ទេ តែ​នេះ​ជា​ការ​ស្នើ​សុំ​របស់សម្ដេច​ទៅ​កាន់​ប្រធានាធិបតីកូរ៉េខាង​ជើង​លោក គីម អ៊ីលស៊ុង ឱ្យបញ្ជូនមក​តែ​ម្ដង។

​ថ្លែងក្នុង​វេទិកា​របស់សាលា​សិក្សា​អំពី​រដ្ឋាភិបាល​នៃ​វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច​អាស៊ាន និង​អាស៊ីបូព៌ា (ERIA School of Government) ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២៥នេះ ពី​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូណេស៊ី សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ស្រុះស្រួល​នឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញក្នុង​ប្រទេស​ប្រជុំនៅប៉ាតាយ៉ា ប្រទេស​ថៃ មេបញ្ជាការ​ជើង​គោកថៃ​បាន​ស្នើ​សុំបញ្ជូន​កង​វរៈសេនាតូចមួយកង​ដើម្បី​មក​ការពារ​សម្ដេច​ព្រះនរោត្តមសីហនុនៅរាជវាំង​កម្ពុជា តែ​ត្រូវ​បាន​សម្ដេច​ព្រះនរោត្តម សីហនុបដិសេធ និង​ថា​មិន​យក​ខាង​ណា​ទាំង​អស់គឺ​យក​កម្លាំង​របស់​កម្ពុជាដែលជា​ការ​​បង្ហាញ​នូវ​ការ​ទុកចិត្ត​លើ​សម្ដេច​តេជោ។

សម្ដេច​តេជោ​ថា៖ «ថ្ងៃ៦ ខែ​៦ ជួបគ្នា​ម្ដង​ទៀត។ ពេល​ហ្នឹង​ព្រះកុរុណា​បិតា​ជាតិ​បានប្រាប់​ខ្ញុំ​ថា ឯកឧត្តម​ការ​ពារ​ខ្ញុំ​ផង ខ្លាចក្រែង​ខ្មែរក្រហម​លួច​ចូល​សម្លាប់ខ្ញុំ។ ខ្ញុំ​ថា​អត់អី​ទេ​!​ កម្លាំង​របស់​ទូល​បង្គំ​រក្សា​បាន​ ក្នុងករណីដែល​ព្រះអង្គ​ត្រូវ​ការ​អង្គ​​រក្សបរទេស​ ដូចជា​បារាំង​ជាដើមដើម្បី​ការ​ពារ​ព្រះអង្គ​។ អត់អីទេ ទូលបង្គំ​ការ​ពារ​ខាង​ក្នុង។ ពេលនោះព្រះអង្គថា​ខ្ញុំយក​កូរ៉េខាង​ជើង ពេល​ហ្នឹង​ក្នុង​ពេលដែល​ខ្ញុំ​ទៅ​ទស្សនកិច្ច​នៅកូរ៉េខាង​ជើង​ជួបប្រធានាធិបតី គីម អ៊ីលស៊ុង ខ្ញុំស្នើ​ពេល​បាយ​ជាមួយ​គ្នា​ស្នើ​សុំ​ឯកឧត្តមបញ្ជូន​មួយ​អេគីប​ដែល​មាន​ទាំង​អ្នកការពារ ទាំង​គ្រូពេទ្យសព្វបែបយ៉ាង​ដើម្បី​ជួយ​ខ្ញុំ​ក្នុង​​ការពារ​សុវត្ថិភាពជូនព្រះករុណា។ ចឹង​សុំ​កុំ​ថា​ព្រះអង្គមិនទុកចិត្ត​កម្លាំង​កម្ពុជា»។

សម្ដេចថាការយក​កង​ទ័ពថៃ​ទៅការពារ​នៅ​ព្រះបរមរាជវាំងគឺ​ជាគ្រោះថ្នាក់​ផ្នែក​នយោបាយ​ដ៏ធំ ព្រោះ​កម្ពុជា​ទាម​ទារ​ឱ្យ​វៀតណាម​ចេញពី​កម្ពុជា​តែ​យក​ទ័ពថៃ​ទៅដាក់​ដល់​រាជវាំង​វិញ ដោយ​ឡែក​ការ​យក​អង្គរក្ស​កូរ៉េខាង​ជើង​គឺ​ជា​ការ​ព្រមព្រៀង​គ្នា​រួច​ហើយ​រវាង​កម្ពុជា និង​កូរ៉េខាងជើង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោប្រាប់ពីមូលហេតុដែលយកអង្គរក្សរបស់កូរ៉េខាងជើងការពារសម្ដេចព្រះនរោត្តម សីហនុ appeared first on Kampuchea Thmey Daily.