សមាជិកសភាអាល្លឺម៉ង់ នឹងបោះឆ្នោតថាតើត្រូវយល់ព្រមឲ្យលោក Mertz ឡើងជាអធិការបតីដែរឬទេ?

បរទេស៖ សមាជិកសភាអាល្លឺម៉ង់គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារថាតើមេដឹកនាំអភិរក្សនិយម គឺលោក Friedrich Merz នឹងក្លាយជាអធិការបតីទី១០ របស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Merz ស្វែងរកការដឹកនាំពីសមាជិកដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហភាពអឺរ៉ុបចំនួន ២៧ប្រទេស បន្ទាប់ពីរដ្ឋាភិបាលរបស់អធិការបតី Olaf Scholz ដែលផុតអាណត្តិបានដួលរលំកាលពីឆ្នាំមុន។ ប្រទេសអាល្លឺម៉ង់មានសេដ្ឋកិច្ចធំជាងគេរបស់ទ្វីប ហើយមានតួនាទីជាប្រទេសមានទម្ងន់ធ្ងន់ផ្នែកការទូត។ តំណែងរបស់លោក Merz នឹងរួមបញ្ចូលសង្រ្គាមនៅអ៊ុយក្រែន និងគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល Trump លើបញ្ហាក្នុងស្រុកដូចជាសេដ្ឋកិច្ចនៅទ្រឹង និងការកើនឡើងនៃគណបក្សប្រឆាំងជនអន្តោប្រវេសន៍ដែលមានសិទ្ធិផ្តាច់ការ។ ប្រសិនបើលោក Merz បរាជ័យក្នុងការឈ្នះសំឡេងភាគច្រើន នោះ គឺសភាជាន់ទាបដែលហៅថា Bundestag មានពេល ១៤ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានសំឡេងភាគច្រើនដាច់ខាត៕ ប្រែសម្រួលៈ ណៃ តុលា

សមាជិកសភាអាល្លឺម៉ង់ នឹងបោះឆ្នោតថាតើត្រូវយល់ព្រមឲ្យលោក Mertz ឡើងជាអធិការបតីដែរឬទេ?

បរទេស៖ សមាជិកសភាអាល្លឺម៉ង់គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារថាតើមេដឹកនាំអភិរក្សនិយម គឺលោក Friedrich Merz នឹងក្លាយជាអធិការបតីទី១០ របស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Merz ស្វែងរកការដឹកនាំពីសមាជិកដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហភាពអឺរ៉ុបចំនួន ២៧ប្រទេស បន្ទាប់ពីរដ្ឋាភិបាលរបស់អធិការបតី Olaf Scholz ដែលផុតអាណត្តិបានដួលរលំកាលពីឆ្នាំមុន។

ប្រទេសអាល្លឺម៉ង់មានសេដ្ឋកិច្ចធំជាងគេរបស់ទ្វីប ហើយមានតួនាទីជាប្រទេសមានទម្ងន់ធ្ងន់ផ្នែកការទូត។ តំណែងរបស់លោក Merz នឹងរួមបញ្ចូលសង្រ្គាមនៅអ៊ុយក្រែន និងគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាល Trump លើបញ្ហាក្នុងស្រុកដូចជាសេដ្ឋកិច្ចនៅទ្រឹង និងការកើនឡើងនៃគណបក្សប្រឆាំងជនអន្តោប្រវេសន៍ដែលមានសិទ្ធិផ្តាច់ការ។

ប្រសិនបើលោក Merz បរាជ័យក្នុងការឈ្នះសំឡេងភាគច្រើន នោះ គឺសភាជាន់ទាបដែលហៅថា Bundestag មានពេល ១៤ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានសំឡេងភាគច្រើនដាច់ខាត៕

ប្រែសម្រួលៈ ណៃ តុលា