លោក Munoz ថា Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកក្រុម FK Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំងតាំងពីលើដល់ក្រោម។ The post លោក Munoz ថា Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង appeared first on Kampuchea Thmey Daily.

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកក្រុម FK Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំងតាំងពីលើដល់ក្រោម។

ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោថ្ងៃ សៅរិ៍ ទី ១០ ខែ ឧសភា ស្អែកនេះ លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំណុចល្អរបស់ FK Arkadag គឺជាក្រុមមួយដែលលេងខ្លាំង។ ពេលពួកគេការពារ ដាក់សម្ពាធ ឡើងទៅប្រយុទ្ធ គឺពួកគេលេងខ្លាំង។ នេះគឺជាចំណុចល្អរបស់ពួកគេ។ ចំណែកយើងក៏ត្រូវប្រើចំណុកល្អ ចំណុចខ្លាំងរបស់ពួកយើងដែរ ដូចជារបៀបលេងរបស់យើង របៀបប្រយុទ្ធលើគូប្រកួតរបស់យើង គឺយើងនឹងប្រើប្រាស់វា»។
ជាមួយគ្នានេះលោក Pep បានបន្ថែមអំពីស្ថានភាពរបស់កីឡាករក្នុងក្រុមថា៖ «កីឡាករដែលរបួសពីមុនមក ឥឡូវនេះយើងនៅសល់របួសតែ ២ នាក់ទេ។ អ៊ីចឹងក្រៅពីហ្នឹងទៀត គឺយើងបានជាសះស្បើយហើយសម្រាប់ក្រុមទាំងមូល»។

តាមប្រសាសន៍របស់លោក Pep Munoz គឺលោកទទួលស្គាល់ថា ក្រុម Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀងវិញ ក៏មានរបៀបលេងរបស់ខ្លួនផងដែរ ហើយលោកបានសង្កត់ធ្ងន់ពី របៀបលេងរបស់ក្រុមលោកនឹងយកមកប្រើប្រាស់សម្រាប់ការប្រកួតថ្ងៃស្អែក។ ទន្ទឹមនឹងនេះលោកបានបង្ហើបថា កីឡាករដែលរបួសពីមុន គឺបានត្រឡប់មកវិញអស់ហើយ លើកលែងតែ ២ នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ មានអ្នកគាំទ្រមួយចំនួន គឺនៅបារម្ភអំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Gabriel Silva ដែលមានរបួសសរសៃពួរកាលពីជំនួបទល់បឹងកេត។ ដ្បិតលោក Pep Munoz មិនបានបញ្ជាក់លម្អិតអំពីរឿងនេះក៏ដោយ ប៉ុន្តែយើងបានឃើញ Gabi ចូលហ្វឹកហាត់ជាមួយក្រុមវិញហើយ។ ដូច្នេះថ្ងៃទី ១០ ស្អែក យើងសង្ឃឹមថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំនឹងអាចចូលលេងវិញបាន៕



អត្ថបទ៖ សេម កុសល
The post លោក Munoz ថា Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង appeared first on Kampuchea Thmey Daily.