លោក គីម អំពាវនាវឲ្យកងកម្លាំងកូរ៉េខាងជើងពន្លឿនការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៦ខែឧសភាបានចុះត្រួតពិនិត្យសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ... The post លោក គីម អំពាវនាវឲ្យកងកម្លាំងកូរ៉េខាងជើងពន្លឿនការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម appeared first on Kampuchea Thmey Daily.

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៦ខែឧសភាបានចុះត្រួតពិនិត្យសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ ដោយសង្កត់ធ្ងន់លើតម្រូវការកាន់តែខ្លាំងសម្រាប់ការត្រៀមលក្ខណៈធ្វើសង្រ្គាមនៅទូទាំងអង្គភាពយោធា។

សមយុទ្ធដែលធ្វើឡើងដោយកងពលធំទី១ រួមមានសមយុទ្ធប្រឆាំងយន្តហោះ និងសមយុទ្ធវាយប្រហារតាមអាកាស។ វីដេអូដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបង្ហាញពីយន្តហោះចម្បាំង MiG-29 បាញ់មីស៊ីលមួយគ្រាប់ ដែលអ្នកវិភាគបានកំណត់ថាជាប្រភេទគ្រាប់ថ្មីនៃមីស៊ីលលើអាកាសរយៈចម្ងាយមធ្យមដែលបានមកពីប្រទេសរុស្ស៊ី។
លោក គីម បានអំពាវនាវឲ្យមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំនៅក្នុងការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម ដោយជំរុញឲ្យអង្គភាពយោធាទាំងអស់រក្សាស្ថានភាពត្រៀមខ្លួនជានិច្ច។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍប្រព័ន្ធសព្វាវុធផ្លូវអាកាស សមត្ថភាពការពារប្រឆាំងយន្តហោះ ការតាមដាន និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងបច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើក។
សមយុទ្ធដែនអាកាសគឺជាផ្នែកមួយនៃការបង្កើនសកម្មភាពយោធាកាន់តែទូលំទូលាយដោយលោក គីម ពេញមួយខែឧសភាឆ្នាំ២០២៥ រួមទាំងការធ្វើតេស្តមីស៊ីល ការត្រួតពិនិត្យរោងចក្ររថក្រោះ សមយុទ្ធបាញ់រថក្រោះ និងការហ្វឹកហ្វឺនប្រតិបត្តិការពិសេស។ កាលពីដើមខែនេះ កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំងអាមេរិក និងកូរ៉េខាងត្បូង។
ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក និងការបន្តចុះបញ្ជីកូរ៉េខាងជើងជាប្រទេសមិនសហការក្នុងការប្រឆាំងភេរវកម្មដោយក្រសួងការបរទេសអាមេរិកគិតចាប់តាំងពីឆ្នាំ១៩៩៧ ទីក្រុងព្យុងយ៉ាងបានរិះគន់សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថាជាអរិភាព និងបានប្តេជ្ញាចាត់វិធានការតបត។ ក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានថា ការបង្កហេតុរបស់អាមេរិកនឹងធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត៕

ដោយ៖ ឈាង
The post លោក គីម អំពាវនាវឲ្យកងកម្លាំងកូរ៉េខាងជើងពន្លឿនការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម appeared first on Kampuchea Thmey Daily.