រុស្សីនិងអ៊ុយក្រែន នឹងធ្វើការដោះដូរអ្នកទោសសាជាថ្មីប្រហែលជា ១៥០នាក់រៀងខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរបស់ប្រទេសរុស្សីបានរាយការណ៍កាលពីថ្ងៃពុធ ថាប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ១៥០នាក់រៀងខ្លួនៗម្តងទៀត។ យោងតាមក្រសួងបានឱ្យដឹងថា កម្លាំងយោធារុស្ស៊ីដែលត្រូវបានដោះលែងត្រូវបានផ្ទេរទៅប្រទេសបេឡារុសជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្តហើយ ទាហាននឹងបន្តការស្តារនីតិសម្បទារបស់ខ្លួនពេលមកដល់ប្រទេសរុស្ស៊ីក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមន្ត្រីយោធារុស្ស៊ីបានអះអាងទៀតថានៅថ្ងៃទី៥ខែកុម្ភៈ សមាជិកយោធារបស់រុស្ស៊ីចំនួន ១៥០នាក់ត្រូវបានបញ្ជូនមកវិញពីទឹកដីដែលគ្រប់គ្រងដោយរបបរដ្ឋាភិបាលទីក្រុងគៀវវិញដែលជាលទ្ធផលនៃបញ្ចប់ទៅនូវការចរចា។ គួរឲ្យដឹងដែរថាក្រសួងបានផ្តល់កិត្តិយសដល់ប្រទេសអារ៉ាប់រួមក្នុងការជួយរៀបចំការផ្លាស់ប្តូរលើកនេះហើយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ក៏បានសាទរចំពោះការផ្លាស់ប្តូរនេះផងដែរ ដោយបានសម្តែងការដឹងគុណដូចគ្នាចំពោះទីក្រុង អាប៊ូដាប៊ី សម្រាប់ការងារនិងជំនួយដែលបានផ្តល់៕ ប្រែសម្រួល៖ ស៊ុនលី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរបស់ប្រទេសរុស្សីបានរាយការណ៍កាលពីថ្ងៃពុធ ថាប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ១៥០នាក់រៀងខ្លួនៗម្តងទៀត។
យោងតាមក្រសួងបានឱ្យដឹងថា កម្លាំងយោធារុស្ស៊ីដែលត្រូវបានដោះលែងត្រូវបានផ្ទេរទៅប្រទេសបេឡារុសជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្តហើយ ទាហាននឹងបន្តការស្តារនីតិសម្បទារបស់ខ្លួនពេលមកដល់ប្រទេសរុស្ស៊ីក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមន្ត្រីយោធារុស្ស៊ីបានអះអាងទៀតថានៅថ្ងៃទី៥ខែកុម្ភៈ សមាជិកយោធារបស់រុស្ស៊ីចំនួន ១៥០នាក់ត្រូវបានបញ្ជូនមកវិញពីទឹកដីដែលគ្រប់គ្រងដោយរបបរដ្ឋាភិបាលទីក្រុងគៀវវិញដែលជាលទ្ធផលនៃបញ្ចប់ទៅនូវការចរចា។
គួរឲ្យដឹងដែរថាក្រសួងបានផ្តល់កិត្តិយសដល់ប្រទេសអារ៉ាប់រួមក្នុងការជួយរៀបចំការផ្លាស់ប្តូរលើកនេះហើយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ក៏បានសាទរចំពោះការផ្លាស់ប្តូរនេះផងដែរ ដោយបានសម្តែងការដឹងគុណដូចគ្នាចំពោះទីក្រុង អាប៊ូដាប៊ី សម្រាប់ការងារនិងជំនួយដែលបានផ្តល់៕
ប្រែសម្រួល៖ ស៊ុនលី