ផ្ទុះហ្គាសស្លាប់៥នាក់ ក្នុងផ្សារទំនើបមួយកន្លែងនៅតៃវ៉ាន់
យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះមួយនៅក្នុងផ្សារទំនើបស្ថិតនៅលើ... The post ផ្ទុះហ្គាសស្លាប់៥នាក់ ក្នុងផ្សារទំនើបមួយកន្លែងនៅតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះមួយនៅក្នុងផ្សារទំនើបស្ថិតនៅលើកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥នេះ។

កាសែតតៃវ៉ាន់ Liberty Times បានចុះផ្សាយថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១១និង៣០ព្រឹកនៅជាន់ទី១២នៃផ្សារទំនើប Shin Kong Mitsukoshi ដែលមានទីតាំងនៅតំបន់ Xitun នៃទីក្រុង Taichung។
ករណីនេះ មានជាប់ពាក់ព័ន្ធនឹងការលេចធ្លាយហ្គាស ដែលគេសង្ស័យថា ការផ្ទុះកើតឡើងអំឡុងពេលកំពុងផ្លាស់ប្ដូរធុងហ្គាសមួយនៅសាលលក់អាហាររបស់ផ្សារទំនើប។
លោកស្រី Lu Shiow-yen អភិបាលក្រុង Taichung បានឲ្យដឹងថា សាលលក់អាហារនៅជាន់នោះត្រូវបានបិទ ព្រោះកំពុងមានការជួសជុល។
ការិយាល័យអគ្គិភ័យ Taichung បានរាយការណ៍ថា ការផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងតិច ៥នាក់ និង ៧នាក់ផ្សេងទៀតរងរបួស។
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានអំពាវនាវឲ្យមានការស៊ើបអង្កេតភ្លាមៗអំពីមូលហេតុពិតប្រាកដនៃការផ្ទុះនេះ៕

ដោយ៖ ឈាង
The post ផ្ទុះហ្គាសស្លាប់៥នាក់ ក្នុងផ្សារទំនើបមួយកន្លែងនៅតៃវ៉ាន់ appeared first on Kampuchea Thmey Daily.