លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចាបន្ទាប់នៃបទឈប់បាញ់ហ្គាហ្សា នឹងធ្វើនៅថ្ងៃទី៣កុម្ភៈ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅពេលដែលលោកជួប... The post លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចាបន្ទាប់នៃបទឈប់បាញ់ហ្គាហ្សា នឹងធ្វើនៅថ្ងៃទី៣កុម្ភៈ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅពេលដែលលោកជួបជាមួយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក លោក Steve Witkoff នៅថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងការប្រកាសរបស់ការិយាល័យប្រធានាធិបតីអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៍។

លោក ណេតាន់យ៉ាហ៊ូ គ្រោងនឹងចាកចេញពីអ៊ីស្រាអែលនៅថ្ងៃអាទិត្យទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកនឹងជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធីបតីអាមេរិក នាសប្ដាហ៍ក្រោយនៅឯសេតវិមាន ដើម្បីពិភាក្សាអំពីតំបន់ហ្គាហ្សា និងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅទីនោះ។
ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់ជាមួយលោក Witkoff លោក ណេតាន់យ៉ាហ៊ូ នឹងពិភាក្សាអំពីជំហររបស់អ៊ីស្រាអែលទាក់ទងនឹងបទឈប់បាញ់។ បន្ទាប់មកលោក Witkoff នឹងនិយាយជាមួយមន្ត្រីមកពីប្រទេសអេហ្ស៊ីប និងកាតា ដែលជាអ្នកសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងរយៈពេល ១៥ខែចុងក្រោយនេះ ដោយមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។
អ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមករា បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញមួយ ដែលនឹងត្រូវអនុវត្តជាបីដំណាក់កាល ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង១៨នាក់ ជាថ្នូរនឹងជនប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងការឃុំឃាំងរបស់អ៊ីស្រាអែល។
បច្ចុប្បន្ន នៅមានចំណាប់ខ្មាំងជាង ៧០នាក់កំពុងត្រូវបានឃុំខ្លួននៅហ្គាហ្សា៕
ដោយ៖ ឈាង
The post លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចាបន្ទាប់នៃបទឈប់បាញ់ហ្គាហ្សា នឹងធ្វើនៅថ្ងៃទី៣កុម្ភៈ appeared first on Kampuchea Thmey Daily.