មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត
មិនត្រឹមតែច្រៀងបទចម្រៀងជាភាសាជាតិ បានពិរោះរណ្តំប៉ុណ្ណោះទេ សុវត្ថិ មុនីនាគ អាចច្រៀងចម្រៀងជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ The post មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត appeared first on Kampuchea Thmey Daily.

មិនត្រឹមតែច្រៀងបទចម្រៀងជាភាសាជាតិ បានពិរោះរណ្តំប៉ុណ្ណោះទេ សុវត្ថិ មុនីនាគ អាចច្រៀងចម្រៀងជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ មិនថាការលើកដាក់សំឡេង ឬតុងខ្ពស់ទាបនោះទេ អ្នកស្តាប់អាចនឹងយល់ថា ជាតារាអន្តរជាតិ ប្រសិនបើមិនបានស្កាល់នូវវត្តមាន មុនីនាគ ។

តាមរយៈបទចម្រៀងជាភាសាបរទេសជាច្រើនបទ ទាំងបទមនោសញ្ចេតនាសង់ទីម៉ង់ និង HipHop សុវត្ថិ មុនីនាគ អាចច្រៀងបានដូចជនជាតិដើមអង់គ្លេស ឬសញ្ជាតិអាមេរិកដូច្នោះដែរ។ ខណៈសាធារណជនដែលជាអ្នកគាំទ្រភាគច្រើន បានលើកសរសើរថា សំឡេងច្រៀងរបស់ មុនីនាគ ស្ទើរតែដូចនឹងតារាចម្រៀងអន្តរជាតិល្បីឈ្មោះ Justin Bieber ។


គួរឱ្យដឹងដែរថា ចំពោះទេពកោសល្យច្រៀងជាភាសបរទេសនេះ សុវត្ថិ មុនីនាគ ធ្លាប់ធ្វើឱ្យមហាជនទទួលស្កាល់នូវសមត្ថភាពច្រៀងរបស់ខ្លួនរួចទៅហើយ ពិសេសតាមរយៈការ Cover ចម្រៀងបរទេសមួយ ចំណងជើង “Ain’t No Sunshine” ជាមួយនឹងការលេងហ្គីតាយ៉ាងស្ទាត់ជំនាញ។
ក្រៅពី Cover ចម្រៀង មុនីនាគ ក៏មានចម្រៀងផ្ទាល់ខ្លួនដែលជាភាសាអង់គ្លេសផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺក្រោយការវិលត្រលប់ពីសិក្សាផ្នែករាំ និងចម្រៀង នៅសាលាកម្រិតស្តង់ដាអន្តរជាតិ ឯក្រៅប្រទេសហើយ សំនៀងដែលតារាចម្រៀងប្រុសរូបនេះបានបង្ហាញ គឺកាន់តែពិរោះ ធ្វើឱ្យអ្នកស្តាប់ទទួលបានអារម្មណ៍ប្លែកថ្មី។
យ៉ាងណា ក្រោយការអភិវឌ្ឍខ្លួនរបស់កំលោះសង្ហា មុនីនាគ ធ្វើឱ្យមហាជនកាន់តែរន្ថើនចង់ដឹង Album ចម្រៀងរបស់តារាចម្រៀងរូបនេះ ដែលគ្រោងបញ្ចេញឆាប់ៗខាងមុខ៕