ក្រោយ​កាត់​ជើងម្ខាង ​អតីតម្ចាស់មកុដ ​កូឡុំប៊ី​ បញ្ចេញភាព​ជឿជាក់លើកទឹកចិត្តខ្លួនឯង

អតីតបវរកញ្ញា Daniella Álvarez ទើបតែបង្ហោះរូបថតដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបនៅចុងឆ្នាំ ២០២៤ ជាមួយនឹងសារថា... The post ក្រោយ​កាត់​ជើងម្ខាង ​អតីតម្ចាស់មកុដ ​កូឡុំប៊ី​ បញ្ចេញភាព​ជឿជាក់លើកទឹកចិត្តខ្លួនឯង appeared first on Kampuchea Thmey Daily.

ក្រោយ​កាត់​ជើងម្ខាង ​អតីតម្ចាស់មកុដ ​កូឡុំប៊ី​ បញ្ចេញភាព​ជឿជាក់លើកទឹកចិត្តខ្លួនឯង

នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងដែលមានអ្នក Follow ជិត ៤.៨លាននាក់ អតីតបវរកញ្ញា Daniella Álvarez ទើបតែបង្ហោះរូបថតដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបនៅចុងឆ្នាំ ២០២៤ ជាមួយនឹងសារថា ជីវិតជើងម្ខាងនៅតែស្រស់ស្អាត តើអ្នកដឹងទេថាហេតុអ្វី? នោះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ អរគុណ​ព្រះ​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​រស់​នៅ។

ស៊េរីរូបថតនេះទទួលបានការចូលចិត្តជាង ៣១០,០០០ និងមតិរាប់ពាន់។ មនុស្សជាច្រើនបានសរសើរ Daniella Álvarez ដែលមើលទៅ ដូចជាទេវតានៅពេលពាក់រ៉ូបនិងស្បែកជើងកែងខ្ពស់ ៥ ​​សង់ទីម៉ែត្រ។​

កាលពីឆ្នាំ ២០២០ ដោយសារតែផលវិបាកនៃសរសៃឈាមបន្ទាប់ពីការវះកាត់ នាងត្រូវប្រឈមមុខនឹងជម្រើសពីរគឺ កាត់ផ្នែកនៃជើងឆ្វេង ឬទុកឲ្យផលវិបាករីករាលដាលពេញរាងកាយរ ដែលអាចប្រឈមមុខនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន សូម្បីតែការស្លាប់។

ថ្វីដ្បិតតែមានការសោកស្តាយចំពោះជើងដែលគ្រប់គ្នាសរសើរថា រាងស្លីម ស្អាត និងវែងស្រឡូនក៏ដោយ ក៏រាជនីសម្រស់យល់ព្រមទទួលយកការបាត់ជើងម្ខាង។ ប៉ុន្មានឆ្នាំមកនេះ Daniella បានហាត់ដើរដោយប្រើឈើច្រត់ បន្ទាប់មកជាជើងសិប្បនិម្មិត។

សម្រស់​វ័យ​៣៧​ឆ្នាំ​ ដើរ​លេង​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ដោយ​ស្លៀក​សម្លៀក​បំពាក់​ស៊ី​ជម្ពូ និង​ស្បែកជើង​កវែង​ស្បែក។ ឆ្លើយតបនឹងសារព័ត៌មាន តារាស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា នាងស្រឡាញ់រាងកាយរបស់នាង ហើយស្រឡាញ់រាល់ពេលដែលត្រូវបានគេស្រឡាញ់។ រាជនីសម្រស់បានប្រាប់មិត្តភ័ក្តិនៅលើ Instagram ថា «ខ្ញុំមានសំណាងណាស់ ព្រោះខ្ញុំនៅតែមានជើងដែលមានសុខភាពល្អ»។ មុនពេលកាត់ជើង នាងគឺជាមុខមាត់ដ៏លេចធ្លោមួយរូបនៅក្នុងឧស្សាហកម្មម៉ូដ ដោយបង្ហាញម៉ូដជាច្រើន ហើយតែងតែបង្កើតភាពទាក់ទាញជាមួយនឹងរ៉ូបអោបគ្រប់ពេលដែលនាងចូលរួមកម្មវិធី។

បើ​តាម​លោក Aló រាជនី​សម្រស់​មាន​ជីវភាព​ធូរធារ មាន​ហិរញ្ញវត្ថុ​ស្ថិរភាព និង​ទទួល​បាន​ជោគជ័យ​ក្នុង​តួនាទី​ជា​ច្រើន​ដូចជា តារា​សម្ដែង តារា​ម៉ូដែល ពិធីករ សកម្មជន​សង្គម និង​ជា​ស្ត្រី​ជំនួញ។​ នាង​ក៏​ជា​ភ្ញៀវ​ដែល​ធ្លាប់​ស្គាល់​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ក្នុង​ប្រទេស​ដែរ។ យោងតាម ​​Hola មិត្តភក្តិជាច្រើនកោតសរសើរការតាំងចិត្ត និងសុទិដ្ឋិនិយមរបស់រាជនីសម្រស់ ហើយសុខចិត្តគាំទ្រនាងនៅពេលចាំបាច់។

គួរបញ្ចាក់ដែរថា Daniella Álvarez កើតនៅឆ្នាំ ១៩៨៨ នៅទីក្រុង Barranquilla គ្រងមកុដបវរកញ្ញាកូឡុំប៊ីឆ្នាំ ២០១១ និងជាតំណាងប្រទេសនៅបវរកញ្ញាចក្រវាលឆ្នាំ ២០១២ ។ បច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងវ័យចំណាស់របស់នាងគឺ Daniel Arena ។ គាត់គឺជាកូនប្រុសពៅរបស់វិចិត្រករកូឡុំប៊ីដ៏ល្បីល្បាញ Jorge Enrique Arenas និង Leonor Consuegra ៕

រូបភាព៖​IG

រូបភាព៖​IG

រូបភាព៖​IG

រូបភាព៖​IG

រូបភាព៖​IG

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហោះរូបជំទាវទី១ អាមេរិក Kim Kardashian ស្រាប់តែបាត់បង់អ្នកតាមដានពីគណនីភ្លាមៗ

The post ក្រោយ​កាត់​ជើងម្ខាង ​អតីតម្ចាស់មកុដ ​កូឡុំប៊ី​ បញ្ចេញភាព​ជឿជាក់លើកទឹកចិត្តខ្លួនឯង appeared first on Kampuchea Thmey Daily.