ពូទីន បញ្ជាឲ្យរដ្ឋាភិបាល និងធនាគាររដ្ឋរុស្ស៊ី សហការជាមួយចិនលើបច្ចេកវិទ្យា AI
សម្ព័ន្ធភាពរបស់ទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំង បានជួយឲ្យរុស្ស៊ីមានលទ្ធភាពទទួលបានបច្ចេកវិទ្យា និងឧបករណ៍ដែលត្រូវបានរារាំងដោយ... The post ពូទីន បញ្ជាឲ្យរដ្ឋាភិបាល និងធនាគាររដ្ឋរុស្ស៊ី សហការជាមួយចិនលើបច្ចេកវិទ្យា AI appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ី និងធនាគាររដ្ឋ Sberbank បង្កើតភាពជាដៃគូផ្នែកបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត AI ជាមួយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent នៅថ្ងៃទី២ខែមករាឆ្នាំ២០២៥។
សម្ព័ន្ធភាពរបស់ទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំង បានជួយឲ្យរុស្ស៊ីមានលទ្ធភាពទទួលបានបច្ចេកវិទ្យា និងឧបករណ៍ដែលត្រូវបានរារាំងដោយទណ្ឌកម្មរបស់លោកខាងលិច ព្រោះតែសង្គ្រាមនៅអ៊ុយក្រែន។
លោក ពូទីន បានប្រាប់រដ្ឋាភិបាល និងធនាគារ Sberbank ឲ្យធានាបាននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយចិន ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យបញ្ញាសិប្បនិមិត្ត។
ទណ្ឌកម្មអន្តរជាតិ បានរារាំងសមត្ថភាពរបស់ក្រុងមូស្គូក្នុងការអភិវឌ្ឍឧស្សាហកម្ម AI ដោយក្រុមហ៊ុនផលិតមីក្រូឈីបធំៗ បានបញ្ឈប់ការដឹកជញ្ជូនទៅកាន់រុស្ស៊ី។ យ៉ាងណា រុស្ស៊ីនៅតែអាចទទួលបានផលិតផលតាមរយៈក្រុមហ៊ុនទីបីនៅក្នុងប្រទេសផ្សេងទៀត។
លោក ពូទីន ធ្លាប់បានលើកឡើងកាលពីខែធ្នូថា លោកចង់បង្កើតបណ្តាញសម្ព័ន្ធ AI ថ្មីជាមួយសមាជិកនៃក្រុមប្រទេស BRICS និងប្រទេសដែលចាប់អារម្មណ៍ផ្សេងទៀត។ ធនាគារ Sberbank បានអះអាងថា សមាគម AI មកពីប្រទេសប្រេស៊ីល ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូងបានចូលរួមក្នុងបណ្តាញនេះរួចហើយ៕
ដោយ៖ ឈាង
The post ពូទីន បញ្ជាឲ្យរដ្ឋាភិបាល និងធនាគាររដ្ឋរុស្ស៊ី សហការជាមួយចិនលើបច្ចេកវិទ្យា AI appeared first on Kampuchea Thmey Daily.