ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី
តារាកំប្លែងថៃ Kohtee Aramboy និងត្រូវទស្សនិកជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា ជាតួក្នុងរឿង «ខ្មោចត្រឡោកបែក» នា... The post ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី appeared first on Kampuchea Thmey Daily.
តារាកំប្លែងថៃ Kohtee Aramboy និងត្រូវទស្សនិកជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា ជាតួក្នុងរឿង «ខ្មោចត្រឡោកបែក» នាពេលនេះលោកបានសម្រេចចិត្តប្តូរឈ្មោះនៅក្នុងឆ្នាំថ្មី២០២៥ ដោយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង ក្រោយឆ្លងកាត់ព្យុះជីវិតលែងលះជាមួយភរិយាដែលមើលចិត្តគ្នាអស់ពេល១២ឆ្នាំ និងទើបរៀបការត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
កាលពីថ្ងៃទី ១៤ ខែមករា Kohtee Aramboy ឬមានឈ្មោះពិតថា Jaroenporn Onlamai បានបង្ហោះរូបភាពនៃឯកសារសំខាន់មួយ ដែលបង្ហាញពីការផ្លាស់ប្តូរឈ្មោះរបស់គាត់ដោយភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ដែលលែងប្រើឈ្មោះដើមទៀតហើយ។ ប៉ុន្តែបានប្តូរទៅជា Chaikrit Onlammai ដែលមានលម្អិតក្នុងឯកសារ។ វាបង្ហាញយ៉ាងច្បាស់ថាតារាកំប្លែងទើបតែបានប្តូរឈ្មោះនៅសាលាស្រុក Khan Na Yao នៃទីក្រុងបាងកក មុននឹងបង្ហោះរូបឲ្យអ្នករាល់គ្នាមើលលើបណ្ដាញសង្គម។
មិនតែប៉ុណ្ណោះ Kohtee ក៏បានដាក់បញ្ចូលសំណេរមួយដែរថា «ហៅខ្ញុំថា Chaikrit ប្រហែលជាអ្វីៗនឹងប្រសើរឡើង»។ ដែលទាំងនោះមានន័យថា អ្នកធ្វើវាឲ្យមានជ័យជំនះ ជាឈ្មោះដ៏ល្អសម្រាប់លោកបំផុតនាពេលនេះ។ ជាពិសេសក្នុងអាជីពដែលត្រូវបានមនុស្សទូទៅគោរព ឬមានតួនាទីដែលល្បីដល់មនុស្សក្នុងសង្គម ទំនងជានឹងក្លាយជាការអ្នកប្រយុទ្ធដ៏ធំនាពេលអនាគត។ ឈ្មោះនេះត្រូវបានគេចាត់ទុកថាមានអត្ថន័យ និងថាមពលល្អខ្លាំងណាស់តាមវិទ្យាសាស្ត្រនៃការទស្សន៍ទាយ។
គួរជម្រាបជូនថា តារាកំប្លែងដ៏ល្បីប្រចាំប្រទេសថៃ Kohtee បានបង្ហោះព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើ Instagram ផ្ទាល់ខ្លួន កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ ដោយរូបលោកបានពន្យល់ពីហេតុផលនៃការបែកបាក់ជាមួយអតីតភរិយា Kwang Suphak ក្រោយសេពគប់មើលចិត្តថ្លើមគ្នាអស់រយៈពេល១២ឆ្នាំ និងរៀបការស្របច្បាប់ត្រឹម១ឆ្នាំ ដោយសារតែមូលហេតុចរិតនិងទម្លាប់មិនត្រូវគ្នាមួយចំនួនក្នុងនាមជាប្ដីប្រពន្ធ។ យ៉ាងណាដំណឹងនៃការបែកបាក់របស់អ្នកទាំងពីរបានបង្កឲ្យមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយសឹងតែមិនចង់ជឿថា គូនេះបែរជាដើរដល់ផ្លូវបំបែកនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែងថៃ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ
The post ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី appeared first on Kampuchea Thmey Daily.