ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ការលក់អាវុធសកលបាន​ហក់​ដល់ ៦៣២​ពាន់លានដុល្លារក្នុងឆ្នាំ​... The post ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ការលក់អាវុធសកលបាន​ហក់​ដល់ ៦៣២​ពាន់លានដុល្លារក្នុងឆ្នាំ​២០២៣ កើនឡើង ៤,២% បើ​ធៀប​​នឹង​ឆ្នាំ​២០២២។ កំណើននេះ ត្រូវបានជំរុញដោយសារ​ការកើនឡើងនៃសង្គ្រាម ជម្លោះក្នុងតំបន់ និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោក។

(រូបភាព៖ Getty)

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត បាននាំឲ្យមានការកើនឡើងគួរឲ្យ​កត់សម្គាល់នៅក្នុងការផលិតអាវុធនៅអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីបំពេញតម្រូវការការពារជាតិ។

ដូចគ្នានេះដែរ ទំនើបកម្មផ្នែកការពារ​ជាតិ​ក្នុងចំណោមបណ្តាប្រទេសអាស៊ី បាន​កើន​ឡើង​ព្រោះ​តែ​ភាពតានតឹង​​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជំរុញដោយការប្រជែងអំណាច និងជម្លោះដែនសមុទ្រ។ ចំណែក​ឯ​មជ្ឈិមបូព៌ានៅតែជាចំណុចក្តៅ ដែលអស្ថិរភាពក្នុងតំបន់ បានជំរុញឲ្យ​រដ្ឋនានាពង្រីកការចំណាយយោធារបស់ពួកគេ។

និន្នាការដ៏សំខាន់មួយ ដែលត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍ គឺកំណើន​ប្រាក់ចំណូលផ្នែកអាវុធ នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​៧៣ ខណៈ​កាល​ពី​ឆ្នាំ​២០២២ មាន​ត្រឹម ៤៧​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​កើន​ឡើង​ប្រាក់​ចំណេញ។

របាយការណ៍​នេះ​គូសបញ្ជាក់ពី​កំណើន​​ជា​សកល​​នៃ​ការព្រួយបារម្ភផ្នែកសន្តិសុខ ការកើនឡើងថវិកាការពារជាតិ និងការទិញ​លក់​អាវុធជាបន្ទាន់៕

ដោយ៖ ឈាង

The post ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ appeared first on Kampuchea Thmey Daily.