អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១៥ នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១៥ នាក់... The post អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១៥ នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈ appeared first on Kampuchea Thmey Daily.

កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយនឹងកម្លាំងល្បាតគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់បង្ក្រាបក្មេងទំនើងចំនួន ១៥ នាក់ ដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០១ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះល្បាត បង្ក្រាបក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ ក៏បានប្រទះឃើញក្រុមក្មេងទំនើងចំនួន ១៥ នាក់ ក្នុងនោះ ស្រី ១ នាក់ ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈនេះ ត្រូវបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ១៥ នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូ ចំនួន ០៧ រឿង , ទូរស័ព្ទដៃចំនួន ០៨ គ្រឿង និង មួកសុវត្ថិភាពចំនួន ០៣។

បច្ចុប្បន្នក្រុមក្មេងទំនើង រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុភា


The post អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង ១៥ នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈ appeared first on Kampuchea Thmey Daily.