ឆ្នាំ ២០២៤ រដ្ឋ​ប្រមូល​ចំណូល​ចាក់​ចូលថវិកា​ជាតិបាន​ប្រមាណ ៩០ លាន​ដុល្លារ ​ពី​អាជីវកម្ម​រ៉ែ​ថ្ម​អារ

រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពី​វិស័យ​ធនធាន​រ៉ែ​ថ្ម​អា​បាន​ប្រមាណ ៩០ លាន​..... The post ឆ្នាំ ២០២៤ រដ្ឋ​ប្រមូល​ចំណូល​ចាក់​ចូលថវិកា​ជាតិបាន​ប្រមាណ ៩០ លាន​ដុល្លារ ​ពី​អាជីវកម្ម​រ៉ែ​ថ្ម​អារ appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៤ រដ្ឋ​ប្រមូល​ចំណូល​ចាក់​ចូលថវិកា​ជាតិបាន​ប្រមាណ ៩០ លាន​ដុល្លារ ​ពី​អាជីវកម្ម​រ៉ែ​ថ្ម​អារ

បើ​តាម​មន្ត្រី​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០២៤ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពី​វិស័យ​ធនធាន​រ៉ែ​ថ្ម​អា​បាន​ប្រមាណ ៩០ លាន​ដុល្លារ​ចាក់​ចូល​ក្នុង​ថវិកា​ជាតិ។

លោក គង់ ស៊ីថា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​គូស​បញ្ជាក់​ថា វិស័យ​រ៉ែ​ថ្ម​អារ​បាន​នាំ​ចំណូល​មិនមែន​សារពើពន្ធ​ចូល​ថវិកា​ជាតិ​បាន​ប្រមាណ​ជិត ៩០ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០២៤។

លោក​បន្ត​ថា វិស័យថ្មអារបានរួម​ចំណែក​ជាកម្លាំង​ចលករ​មួយ​ដ៏​សំខាន់​សម្រាប់​ចំណូល​ថវិកា​ជាតិ តាម​រយៈការ​បង់ពន្ធ​សួយសារអាករ រួមទាំង​ពន្ធនាំចេញ​។

ទាក់ទងការ​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​អារ ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​អាច​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​អាបានត្រូវ​មាន​ទុន​វិនិយោគ​ខ្ទង់លាន​ដុល្លារ ទើប​អាច​ដំណើរការ​ប្រតិបត្តិការ​ខ្សែ​សង្វាក់​ផលិតកម្មឧស្សាហកម្ម​ធុនធ្ងន់នេះ​ ដោយ​សារ​​ការ​ដំណើរការ​​អាជីវកម្ម​វិស័យ​រ៉ែ​ថ្ម​អារ ត្រូវ​ការ​បច្ចេកទេសជាមួយ​បទពិសោធន៍​ រួម​ទាំង​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ។

ទិន្នន័យ​ពី​ក្រសួង​រ៉ែ និង​ថាមពលបង្ហាញថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង ៧០ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម​អា​រ​នៅ ១១ ខេត្ត ខណៈ​នៅ​ខេត្ត​ក្រចេះ​ជា​មូលដ្ឋាន​ដ៏​ធំ​ដែល​មាន​ក្រុមហ៊ុន​ប្រមាណ ២០ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែថ្ម​អាច្រើន​ជាង​គេ​ដើម្បី​​កែច្នៃ​នាំ​ចេញទៅក្រៅប្រទេស​​។

ពាក់ព័ន្ធ​វិស័យ​អាជីវកម្ម​ថ្ម​អារ លោក​ស្រី ឡេង ដាវី អនុប្រធាន​សមាគម​ថ្ម​អារ​គូស​បញ្ជាក់​ថា ស្ទើរ​តែ​៩០% នៃ​ផលិតផលរ៉ែ​​ថ្ម​អារ​ដែល​​កែច្នៃ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​នាំ​ចេញទៅ​ក្រៅ​ប្រទេស។

យ៉ាងណាមិញ កន្លងទៅ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សាកល​បាន​ធ្វើ​ឲ្យ​តម្រូវការ​ថ្ម​អារ​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​អាជីវកម្ម​រ៉ែ​ថ្ម​អារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ស្ទើរ​តែ​ឈាន​ទៅ​រក​ការ​ដួល​រលំ​​។

បើតាមលោក​ស្រី ឡេង ដាវី ការ​ចេញ​មុខ​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​របស់​រដ្ឋាភិបាល​ បាន​ជួយ​ស្រោចស្រង់​ស្ថានភាព​ឧស្សាហកម្ម​ថ្ម​អារ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យរស់រាន​ឡើងវិញ តាម​រយៈ​ការ​ដាក់​ចេញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ រួម​ទាំង​ការ​សម្រួល​នីតិវិធី​នាំ​ចេញ ដែល​បាន​ជួយ​ឲ្យ​អាជីវកម្ម​រ៉ែ​ថ្ម​អារដែល​ស្ទើរ​តែ​ដួល​រលំ​​ទៅហើយ​នោះ​មាន​សន្ទុះ​រីក​ចម្រើន​ឡើង​វិញ ដែល​កើន​ដល់ ៤ ដង គិត​ដល់ឆ្នាំ២០២៤។

បន្ថែម​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ណែនាំឲ្យមាន​ការ​សហការ​គ្នា​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ជាមួយ​សមាគម​ថ្ម​អារ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​រ៉ែ​ថ្ម​អារ​កាន់តែ​រីកចម្រើន កុំ​ឲ្យ​មាន​ការ​បិទ រឺផ្អាក​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដំណើរការ​អាជីវកម្ម​វិស័យ​ថ្ម​អារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

The post ឆ្នាំ ២០២៤ រដ្ឋ​ប្រមូល​ចំណូល​ចាក់​ចូលថវិកា​ជាតិបាន​ប្រមាណ ៩០ លាន​ដុល្លារ ​ពី​អាជីវកម្ម​រ៉ែ​ថ្ម​អារ appeared first on Kampuchea Thmey Daily.