នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និងហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ
កម្លាំងនរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការ... The post នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និងហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ appeared first on Kampuchea Thmey Daily.

កម្លាំងនរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានដេីម្បីរក្សាចិញ្ចេីមផ្លូវសម្រាប់អ្នកថ្មេីជេីង និងបញ្ជៀសការកកស្ទះចរាចរណ៍។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងអាជ្ញាធរក៏បានណែនាំដាច់ខាតមិនឲ្យប្រជាពលរដ្ឋ ឬអាជីវករមិនត្រូវយកចំណីផ្លូវ និងចិញ្ចើមផ្លូវដាក់លក់សម្ភារៈផ្សេងៗនោះទេ។

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះបានធ្វើឡើងនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ចាប់ពីចំណុចស្តុបលូប្រាំ រហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។ លោកនាយប៉ុស្ដិ៍បញ្ជាក់ថា ការចុះរៀបចំនេះ គឺដេីម្បីរក្សាបាននូវចំណីផ្លូវ និងចញ្ចេីមផ្លូវសម្រាប់ទុកឲ្យប្រជាពលរដ្ឋធ្វេីដំណេីរថ្មេីជេីងនិងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លោក ឯម ភារី សូមស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំឲ្យមានប្រសិទ្ធិភាពហើយក៏សូមអរគុណដល់បងប្អូនអាជីវករមួយចំនួនដែលបានចូលរួមសហការ៕
អត្ថបទ៖ សុខា


The post នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និងហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ appeared first on Kampuchea Thmey Daily.