មីយ៉ាន់ម៉ាត្រៀមបញ្ជូន​បុគ្គលិក​ឆបោកតាមអ៊ីនធឺណិតប្រមាណ​១ម៉ឺននាក់​ទៅ​ថៃ​​

កងជីវពលជនជាតិភាគតិចមីយ៉ាន់ម៉ាថា ខ្លួនកំពុងរៀបចំនិរទេសមនុស្ស ១០០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតក្បែព្រំដែនថៃទៅកាន់ប្រទេសថៃ ... The post មីយ៉ាន់ម៉ាត្រៀមបញ្ជូន​បុគ្គលិក​ឆបោកតាមអ៊ីនធឺណិតប្រមាណ​១ម៉ឺននាក់​ទៅ​ថៃ​​ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ាត្រៀមបញ្ជូន​បុគ្គលិក​ឆបោកតាមអ៊ីនធឺណិតប្រមាណ​១ម៉ឺននាក់​ទៅ​ថៃ​​

កងជីវពលជនជាតិភាគតិចមីយ៉ាន់ម៉ា ថា ខ្លួនកំពុងរៀបចំនិរទេសមនុស្ស១ម៉ឺន​នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតក្បែព្រំដែនថៃទៅកាន់ប្រទេសថៃ បន្ទាប់ពីថៃបានចាត់ចំណាត់ការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាចំនួន៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)

ក្រុមឆបោកទាំងនេះបានរីកដុះដាល​យ៉ាង​ឆាប់រហ័ស​នៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ហើយបុគ្គលិកបរទេសជាច្រើនជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ បោកប្រាស់មនុស្សជុំវិញពិភពលោកដែលក្រុមអ្នកវិភាគឧស្សាហកម្ម​នេះ​ថា«មានតម្លៃរាប់ពាន់លានដុល្លារ»។

អ្នកនាំពាក្យកងកម្លាំងការពារព្រំដែន Karen (BGF) ​លោក​ ឧត្តមសេនីយ៍ទោ Naing Maung Zaw បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា៖​«យើងបានប្រកាសដើម្បីកម្ចាត់ការបោកប្រាស់ទាំងអស់ចេញពីដីរបស់យើង។ លោក​បាន​បន្ត​ថា​៖«​យើង​បាន​ធ្វើ​បញ្ជី​ហើយ​ត្រៀម​ផ្ទេរ​មនុស្ស​ប្រហែល១ម៉ឺន​នាក់ទៅ​ប្រទេស​ថៃ។ ការ​និរទេស​នឹង​ត្រូវ​ធ្វើ​​ឡើង​​ជា​ក្រុម​ចំនួន៥០០នាក់ក្នុង​មួយ​ថ្ងៃ»។

កន្លែងឆបោកដ៏លេចធ្លោគឺ Shwe Kokko ដែលមានទីតាំងនៅតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ BGF ក្នុងរដ្ឋ Karen គឺជាទីក្រុងដែលបានសាងសង់ឡើងក្នុងទំបន់មានវាលកសិកម្មជុំវិញ។ អគារទាំងនោះភាគច្រើនត្រូវបានជួលដោយជនជាតិចិនដែលជាមេខ្លោងឆបោក។

ក្រុមឆបោកតាមអ៊ីនធឺណិតទាំងនោះជារឿយៗទាក់ទាញមនុស្សមកពីជុំវិញពិភពលោកដោយសន្យាផ្ដល់ការងារដែលមានប្រាក់​ខែខ្ពស់ ប៉ុន្តែបន្ទាប់មកចាប់ពួកគេធ្វើជាចំណាប់ខ្មាំងហើយបង្ខំពួកគេឲ្យធ្វើការឆបោកតាមអ៊ីនធឺណិត។

(រូបភាព៖ AP)

កន្លងមក ប្រទេសថៃបាននិរទេសជនជាតិចិនចំនួន១០នាក់រួចហើយដែលជាប់ពាក់ព័ន្ធទៅនឹងការចាប់ជំរិតដ៏ល្បីមួយរបស់តារាសម្តែងដែលត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យគឺជាផ្នែកនៃក្រុមឆបោកមួយក្រុមដែលកំពុងប្រតិបត្តិការនៅ Shwe Kokko ក្នុងទីក្រុង Myawaddy ។

កាលពីថ្ងៃពុធសប្ដាហ៍មុនជនបរទេស២៦១នាក់មកពីប្រទេសរាប់សិបក៏ត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតក្នុងទីក្រុង Kyauk Khet ចម្ងាយ៥០គីឡូម៉ែត្រពីShwe Kokkoផងដែរ ហើយត្រូវបានបញ្ជូនទៅប្រទេសថៃនិងកំពុងរងចាំការធ្វើមាតុភូមិនិវត្តិន៍៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post មីយ៉ាន់ម៉ាត្រៀមបញ្ជូន​បុគ្គលិក​ឆបោកតាមអ៊ីនធឺណិតប្រមាណ​១ម៉ឺននាក់​ទៅ​ថៃ​​ appeared first on Kampuchea Thmey Daily.