ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន
កាលពីរាត្រីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ទីក្រុងហាណូយនៃប្រទេសវៀតណាម បានកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល បណ្តាលឲ្យញ័រសង្កាត់មួយចំនួន... The post ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន appeared first on Kampuchea Thmey Daily.

កាលពីរាត្រីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ ទីក្រុងហាណូយនៃប្រទេសវៀតណាម បានកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល បណ្តាលឲ្យញ័រសង្កាត់មួយចំនួនក្នុងខណ្ឌ Chuong My, My Duc និង Hoai Duc។

យោងតាមទីភ្នាក់ងារតាមដានភូមិសាស្រ្តវៀតណាម, រញ្ជួយដីនេះកើតឡើងនៅម៉ោង ៧:៥២យប់ មានកម្រិត២.៦រ៉ិចទ័រ ជាមួយជម្រៅ៨គីឡូម៉ែត្រ និងមានចំណុចកណ្តាលនៅសង្កាត់ Thuy Xuan Tien នៃខណ្ឌ Chuong My។
ពលរដ្ឋនៅសង្កាត់មួយចំនួនបានប្រាប់ថា ពួកគេដឹងថាញ័រ ប៉ុន្តែដោយសារតែការរញ្ជួយមានកម្រិតស្រាល អាជ្ញាធរមិនបានរាយការណ៍អំពីទំហំនៃការខូចខាតណាមួយឡើយ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែលរដ្ឋធានីនៃប្រទេសវៀតណាម កើតមានរញ្ជួយដី។ ជាក់ស្តែងការរញ្ជួយនៅហាណូយលើកចុងក្រោយបំផុត គឺកើតឡើងក្នុងខែមីនាឆ្នាំ២០២៤ ដែលវាយប្រហារខណ្ឌ Hoai Duc ជាមួយកម្រិត ៤រ៉ិចទ័រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល
The post ហាណូយ កើតរញ្ជួយដី, ញ័រសង្កាត់មួយចំនួន appeared first on Kampuchea Thmey Daily.